ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩
បេសកកម្មការទូតមួយបញ្ជាក់ថាហេតុការណ៍ផ្ទុះមួយកើតឡើងក្នុងរដ្ឋធានីដាម៉ាសជិតស្ថានទូតរុស្ស៊ី។ នេះបើយោងតាមប្រភពភ្នាក់ងារព័ត៌មានរបស់ SANA បញ្ជាក់ឱ្យដឹងថាការផ្ទុះនេះធ្វើឱ្យខូចខាតសម្ភារៈតែប៉ុណ្ណោះ។
យោងតាមទូរទស្សន៍រដ្ឋផ្សាយថា រថយន្តមានគ្រាប់បែកផ្ទុះនៅតំបន់នោះ។ ទោះជាយ៉ាងណាក៏ដោយប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបង្ហាញថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាអ្នកធ្វើការវាយប្រហារ ។
ការផ្ទុះនេះជាបណ្តាលឱ្យមានការខូចខាតសម្ភារៈប៉ុណ្ណោះ ហើយមិនទាន់មានរបាយការណ៍អំពីការស្លាប់ និងរបួសនៅឡើយទេ។ អាគាររដ្ឋាភិបាលជាច្រើនក៏ដូចជាស្ថានទូតរុស្សីមានទីតាំងស្ថិតនៅតំបន់ជុំវិញជាកន្លែងធ្លាប់មានការផ្ទុះកើតឡើង។
ការផ្ទុះនេះកើតឡើងនៅចម្ងាយប្រហែលជា៥០០ ម៉ែត្រពីស្ថានទូតហើយបេសកកម្មរបស់រុស្ស៊ីបញ្ជាក់ថា បុគ្គលិករបស់ខ្លួនមិនទទួលរងផលប៉ះពាល់ពីការផ្ទុះនោះទេ។ រូបថតមួយចំនួនបង្ហាញពីកន្លែងកើតហេតុផ្ទុះឡើងតាមអនឡាញ។ ឧបករណ៍ផ្ទុះបង្កប់ក្នុងរថយន្តពណ៌ខៀវចាស់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងការផ្ទុះនេះ។