យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់ស្លាប់ក្នុងការតវ៉ានៅប្រទេសវ៉េណេស៊ុយអេឡា

0

ប្រភពព័ត៌មានពី​ TASS ចេញផ្សាយថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩

យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាអំឡុងពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅប្រទេសវ៉េណេស៊ុយអេឡានៅថ្ងៃពុធ។

យោងតាមប្រភព​ដដែល​បង្ហាញថា ក្រុមអ្នកតវ៉ាប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខហើយបង្ករឱ្យមនុស្សចំនួន១៦​នាក់​ស្លាប់ មាននៅរដ្ឋ Amazonas, Barinas, Bolivar, Portuguesa និង Tachira ក៏ដូចជានៅរដ្ឋធានី Caracas ។ បាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងប្រធានាធិបតី Nicolas Maduro រៀបចំឡើងនៅតំបន់ជាច្រើនក្នុង​ប្រទេស។

នៅថ្ងៃពុធលោក Juan Guaido អ្នកនាំពាក្យសភាជាតិវ៉េណេស៊ុយអេឡាប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីដែលមានបណ្តាប្រទេសជាច្រើនទទួលស្គាល់លោកថាជាប្រធានាធិបតីបណ្តោះអាសន្នរួមមានប្រទេសអាហ្សង់ទីន ប្រេស៊ីល ហ្គាតេម៉ាឡា កាណាដា កូឡុំប៊ី កូស្តារីកា ប៉ារ៉ាហ្គាយ ប៉េរូ អាមេរិក ឆីលនិងអេកាឌ័រ។

លោកប្រធានាធិបតីវ៉េណេស៊ុយអេឡា  Nicolas Maduro ចាត់ទុកការធ្វើរដ្ឋប្រហារ​នោះ ជាការរៀបចំដោយក្រុងវ៉ាស៊ីនតោន ហើយលោកប្រកាសបំបែកទំនាក់ទំនងការទូតជា​មួយ​សហរដ្ឋ​អាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here