យន្តហោះតូចបុកជាមួយឧទ្ធម្ភាគចក្របណ្តាលឲ្យមនុស្ស៥នាក់ស្លាប់នៅតំបន់ទឹកកកអ៊ីតាលី

0

ប្រភពព័ត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩

នៅលើផ្ទាំងទឹកកក Ruitouru រដ្ឋ Bareaosta ភាគខាងជើងនៃប្រទេសអ៊ីតាលី (ពេលកណ្តាលរាត្រីចូលថ្ងៃទី២៦នៅជប៉ុន) យន្តហោះតូចមួយបុកជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងហើយបានធ្លាក់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាមនុស្ស៥នាក់បានស្លាប់ និង២នាក់ទៀតរងរបួស។

កន្លែងកើតហេតុនៅលើភ្នំArupusuជិតព្រំដែនបារាំងហើយយន្តហោះទាំងពីរបានធ្លាក់នៅលើផ្ទាំងទឹកកក Ruitouru ក្បែរភ្នំ Monburan។ មានរយៈកម្ពស់ប្រហែល២៥០០ម៉ែត្រ។ ឧទ្ធម្ភាគចក្របានចាកចេញពីរដ្ឋ Courmayuru ជាមួយនឹងអ្នកជិះស្គី និងកំពុងឡើងទៅជិតផ្ទាំងទឹកកក។

យន្តហោះតូចហោះចេញពីប្រទេសបារាំងជាមួយអ្នកទេសចរ។ ឧទ្ធម្ភាគចក្រ និងយន្តហោះទាំងពីរនេះអាចហោះហើរដោយមិនប្រើប្រព័ន្ធរាដាទេ។ អាជ្ញាធរមូលដ្ឋានកំពុងស៊ើបអង្កេតពីមូលហេតុនៃការបុកគ្នា។ កន្លែងកើតហេតុនេះជាផ្លូវជិះស្គីតភ្ជាប់ពីព្រំប្រទល់ប្រទេសបារាំងហើយក៏ជាកន្លែងដ៏ពេញនិយមមួយសំរាប់ភ្ញៀវទេសចរជប៉ុនមកទស្សនាដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here