ឯកសារផ្ទៃក្នុងយោធាសហរដ្ឋអាមេរិក “សមរភូមិអវកាស”ការសាកល្បងបំផ្លាញផ្កាយរណបចិន?

0

ប្រភពពត៌មានពី Asahi ចេញផ្សាយថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩

រដ្ឋបាលលោកត្រាំប្រកាសយុទ្ធសាស្រ្តការពារមីស៊ីលថ្មីមួយ “ត្រួតពិនិត្យការពារមីស៊ីល (MDR)” កាលពីថ្ងៃទី១៧។ ផែនការដាក់ពង្រាយប្រព័ន្ធស្ទាក់កាំជ្រួចមីស៊ីលក្នុងផ្ទៃអវកាស នេះត្រូវបានគេមើលឃើញថាជា “ផែនការសង្គ្រាមអវកាស” ដែលធ្លាប់មានកាលពីជំនាន់លោកប្រធានាធិបតី Regan ក្នុងឆ្នាំ១៩៨០ នោះត្រលប់មកវិញម្តងទៀត។

លោកប្រធានាធិបតីត្រាំថ្លែងថា “អាវកាសជាតំបន់ប្រយុទ្ធថ្មី”។ អត្ថន័យនៅពីក្រោយពាក្យ សំដីគឺមិនទុកចិត្តចិនដែលប្រញាប់ចូលទៅក្នុងអាវកាស។ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ គ្រាប់Roket មួយត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ផ្កាយរណបនេះធ្វើដំណើរទៅរកគន្លងផ្កាយរណបតាមស្ថានីយ៍ដែលជាកន្លែងប្រមូលផ្តុំគ្នារវាងផ្កាយរណប communications satellite និងផ្កាយរណបយោធាអាមេរិកដែលមានកម្ពស់ប្រហែលជា៣៦.០០០គីឡូម៉ែត្រ។

ប្រទេសចិនពន្យល់ថា ” Rocket អង្កេត” នេះជាផ្កាយរណបព្រមានដំបូងរបស់អាមេរិក ដោយសារតែ Rocket នេះបានទៅដល់គន្លងខ្ពស់ជាងធម្មតា។ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានសន្មតថាការបាញ់បង្ហោះនេះគឺជាការសាកល្បងបំផ្លាញផ្កាយរណបមួយ។ពីរខែក្រោយមកគ្រាប់ Rocket “Long March No 4” ជាមួយនឹងផ្កាយរណបចំនួន៣ ត្រូវបានបង្ហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyo នៅខេត្ត Shanxi។

យោធាអាមេរិកយកចិត្តទុកដាក់លើចលនាផ្កាយរណបទាំងបីដែលបានចាប់យកដោយរ៉ាដាតាមដាន។ មួយក្នុងចំណោមពួកគេបានបែកទៅកន្លងមួយផ្សេងទៀតដែលពង្រីក និងចាប់បានមនុស្សយន្តពីរ នាក់។ បន្ទាប់ពីនោះផ្កាយរណបបានផ្លាស់ប្តូរគន្លង និងទៅជិតផ្កាយរណបផ្សេងមួយទៀត។

ការអភិវឌ្ឍអវកាសនៅប្រទេសចិនបានឈានមុខគេក្នុងល្បឿនយ៉ាងលឿន និងជាការប្រគួតគ្នាជា មួយសហរដ្ឋអាមេរិក។ យើងនឹងជូនដំណឹងដល់អ្នកអំពីស្ថានភាពថ្មីបំផុតនៃជម្លោះកំពូល និងទិសដៅ របស់វានៅពេលអានឯកសារផ្ទៃក្នុងរបស់កងទ័ពចិន។ យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិក …។

LEAVE A REPLY

Please enter your comment!
Please enter your name here