ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨
យ៉ាងហោចណាស់មនុស្ស២០នាក់ស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែក២នៅវិហារកាតូលិករ៉ូម៉ាំងក្នុងប្រទេសហ្វីលីពីន។
គ្រាប់បែក១ផ្ទុះនៅក្នុងព្រះវិហារនៅលើភាគខាងត្បូងកោះ Jolo ខណៈដែលគ្រាប់បែកទី២ផ្ទុះនៅខាងក្រៅទ្វារធំចំពេលមនុស្សម្នានាំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះផងដែរ។
ប៉ូលិសនិយាយថាពួកសកម្មប្រយុទ្ធជីហាដនៃក្រុម Abu Sayyaf ជាជនសង្ស័យដំបូងនៅក្នុងហេតុការណ៍មួយនេះ។
អ្នកនាំពាក្យលោកប្រធានាធិបតី Rodrigo Duterte ហៅអ្នកវាយប្រហារឧក្រិដ្ឋជនដែលមិនគោរពដល់ព្រះ ហើយព្យាយាមធ្វើឱ្យមានភាពវឹកវរនៅប្រទេសទៀតផង៕