ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
មេបញ្ជាការបដិវត្តន៍ទីពីរធ្វើការគំរាមកំហែងដ៏គួរឱ្យភ័យខ្លាចដោយនិយាយថា ប្រទេសអ៊ីរ៉ង់នឹងលុបចោលអ៊ីស្រាអែលចេញពីផែនទីប្រសិនបើអ៊ីស្រាអែលចាប់ផ្តើមបង្កសង្គ្រាម ហើយប្រទេសអ៊ីស្រាអែលនឹងមិនអាចកប់សពរបស់ពួកគេបានទេ។
ឧត្តមសេនីយ៍ទោលោក Hossein Salami ប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងTehran ថា “ យុទ្ធសាស្រ្តរបស់យើង គឺលុបបំបាត់ប្រទេសអ៊ីស្រាអែលចេញពីភូមិសាស្រ្តនយោបាយពិភពលោក ហើយប្រទេសអ៊ីស្រាអែលហាក់ដូចជាកំពុងឈានទៅរកការពិតនេះដោយភាពអាក្រក់របស់ខ្លួន។”
លោក Salami ត្រូវគេស្នើរសុំឱ្យធ្វើសេចក្តីអត្ថាធិប្បាយលើការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលក្នុងប្រទេសស៊ីរី។ ឧត្តមសេនីយ៍ព្រមានថា “ ប្រសិនបើប្រទេសអ៊ីស្រាអែលធ្វើអ្វីៗនាំឱ្យកើតសង្រ្គាមថ្មី វាប្រាកដជាសង្គ្រាមនាំមកនូវការលុបបំបាត់អ៊ីស្រាអែល ហើយដែនដីដែលពួកគេកាន់កាប់នឹងត្រូវដកហូតមកវិញ។
ប្រទេសអ៊ីរ៉ង់ប្រឆាំងយ៉ាងខ្លាំងថា “ប្រទេសអ៊ីស្រាអែលនឹងមិនមានកន្លែងដើម្បីកប់សពរបស់ពួកគេទេ។” ការព្រមាននេះធ្វើឡើងមួយសប្តាហ៍ក្រោយពីកម្លាំងអាកាសអ៊ីស្រាអែលវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលកំពុងឈរជើងនៅប្រទេសស៊ីរី។ ប្រព័ន្ធការពារ ផ្លូវអាកាសរបស់ប្រទេសស៊ីរីបំផ្លាញមីស៊ីលរបស់ប្រទេសអ៊ីស្រាអែល និងបណ្តាលឱ្យមានការខូចខាតតិចតួចនៅលើដី។
ប្រទេសអ៊ីស្រាអែលទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ក្នុងប្រទេសស៊ីរី ដែលពួកគេអះអាងថា ការវាយប្រហារជាការរារាំងកងកម្លាំងអ៊ីរ៉ង់មិនឱ្យមានជំហររឹងមាំនៅក្នុងប្រទេស។ ថ្មីៗនេះ មេបញ្ជាការកងទ័ពកំពូលរបស់ប្រទេសអ៊ីស្រាអែលទទួលស្គាល់ថា ប្រទេសអ៊ីស្រាអែលវាយប្រហារលើគោលដៅជាប្រចាំ ដោយប្រើគ្រាប់បែកចំនួន ២០០០ គ្រាប់លើគោលដៅអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨ ។
