កុមារតង់ហ្សានីចំនួន៦នាក់ត្រូវសម្លាប់កាត់យកអវយវៈ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩

អាជ្ញាធរនិយាយថាកុមារចំនួន៦នាក់នៅភាគនិរតីប្រទេសតង់ហ្សានីត្រូវសម្លាប់ដោយកាត់យក ត្រចៀក និងធ្មេញរបស់ពួកគេ។ ហើយសាកសពមួយចំនួនមានអាយុពី២ទៅ៩ឆ្នាំក៏បាត់អវយវៈផងដែរ។

លោកស្រី Ruth Msafiri ស្នងការនគរបាលស្រុក Njombe និយាយថា “នេះគឺជាអបិយជំនឿ ហើយមនុស្សជាច្រើនជឿជាក់ថាជាអំពើអាបធ្មប់ទៀតផង” ។ ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាសាច់ញាតិជិតស្និទ្ធរបស់កុមារ៣នាក់នោះ ដែលមកពីគ្រួសារតែមួយផងដែរ។

កុមារចំនួន១០នាក់បាត់ខ្លួននៅស្រុក Njombe ចាប់តាំងពីដើមខែធ្នូមកម្លេះ ហើយ៤នាក់ត្រូវបានគេរកឃើញថាមានជីវិតផងដែរ។ អ្នកឆ្លើយឆ្លងព័ត៌មានបាននិយាយថា អ្នកធ្វើធ្មប់នៅក្នុងតំបន់ខ្លះប្រាប់ថា ផ្នែកនៃរាងកាយមនុស្សមានលក្ខណៈសម្បត្តិពិសេស ដែលអាចនាំពួកគេមានទ្រព្យសម្បត្តិ និងសំណាងទៀតផង។

ស្នងការស្រុកបានប្រាប់ BBC ថា “យើងសូមអំពាវនាវឪពុកម្ដាយ និងអាណាព្យាបាលទាំងអស់ឱ្យប្រុងប្រយ័ត្ន និងបង្រៀនកូនៗអំពីរបៀបកំណត់បំណងរបស់អ្នកនៅជុំវិញពួកគេផងដែរ”  កុមារត្រូវបានគេនាំយកពីផ្ទះរបស់ពួកគេ នៅពេលយប់នៅពេលដែលឪពុកម្តាយទៅលក់អាហារនៅផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here