ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយល់ព្រមលើការតែងតាំងអតីតឧត្តមសេនីយ៍ដាណឺម៉ាក លោក Michael Lollesgaar ជាអ្នកដឹកនាំបេសកកម្មសង្កេតការណ៍អង្គការសហប្រជាជាតិក្នុងប្រទេសយេម៉ែន។ ក្រោយពីមានការបោះឆ្នោតនៅថ្ងៃពុធលោក Lollesgaard នឹងជំនួសលោក Patrick Cammaert ដែលជាឧត្តមសេនីយ៍ជនជាតិហូឡង់។
នៅរយៈពេលជាងមួយខែមុនលោក Patrick Cammaert ប្រឈមនឹងភាពគាំងស្ទះក្នុងការ ដឹកនាំបេសកកម្មក្នុងទីក្រុង Hodeida ដែលជាកំពង់ផែសមុទ្រក្រហម។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ប្រាប់ក្រុមប្រឹក្សារដ្ឋក្នុងលិខិតមួយដែលផ្ញើទៅនៅថ្ងៃចន្ទថា លោកគ្រោងនឹងតែងតាំងលោក Lollesgaard ហើយផ្តល់រយៈពេលឱ្យក្រុមប្រឹក្សា៤៨ម៉ោងដើម្បីលើកឡើងនូវការជំទាស់។
នៅដើមខែនេះក្រុមប្រឹក្សាអនុម័តដាក់ពង្រាយអ្នកតាមដានរហូតដល់៧៥នាក់ក្នុងប្រទេសយេម៉ែនរយៈពេល ៦ខែដើម្បីដោះស្រាយបញ្ហាជាប់គាំង និងត្រួតពិនិត្យមើលការដកកម្លាំងចេញពីផែ Hodeida។
លោក Martin Griffiths អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសដល់ក្រុមប្រឹក្សានៅថ្ងៃព្រហស្បតិ៍ស្តីពីការខិតខំប្រឹងប្រែងរបស់លោកក្នុងការជំរុញការដឹកនាំរបស់រដ្ឋាភិបាលប្រទេសយេម៉ែន និងក្រុមឧទ្ទាមហ៊ូទីឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្រេចបាននៅប្រទេសស៊ុយអែតនៅខែមុន។