ធ្លាក់យន្តហោះប៉ះផ្ទះប្រជាពលរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ាស្លាប់៥នាក់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩

យន្តហោះតូចមួយគ្រឿងធ្លាក់ទៅបុកផ្ទះប្រជារដ្ឋនៅរដ្ឋកាលីហ្វ័រនីញ៉ាកាលពីថ្ងៃអាទិត្យអ្នកបើកបរយន្តហោះនិង៤នាក់ទៀតស្លាប់។ យោងតាមសាក្សីប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មុនពេលធ្លាក់យន្តហោះនៅតំបន់ Yorba Linda នៅជាយក្រុង Los Angeles យន្តហោះ២គ្រឿងបានដាច់ចេញពីគ្នា ហើយបានឆាបឆេះពាក់កណ្តាលនៅលើអាកាស ។

ជើងហោះនេះ ហោះតែប៉ុន្មាននាទីចេញពីព្រលានយន្តហោះក្នុងស្រុកមួយ ដែលមានចម្ងាយប្រហែល៣២គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងតែប៉ុណ្ណោះ។ ជនរងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយ។ មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា មនុស្ស២នាក់រលាកភ្លើងត្រូវព្យាបាលនៅមន្ទីរពេទ្យ។

អ្នកស្រុកបានពណ៌នាសម្លេងស្រែកយ៉ាងខ្លាំង មុនពេលការផ្ទុះមួយឆេះផ្ទះ២ជាន់ កាលពីម៉ោង​១៣:៤៥ នៅថ្ងៃអាទិត្យ។អ្នកបើកបរយន្តហោះម្នាក់ គឺជាអ្នកកាន់កាប់តែមួយគត់របស់ក្រុមហ៊ុន Cessna 414A ហើយប្រភពមួយប្រាប់ទៅកាសែត Los Angeles Times ថាបុរសនោះបើកយន្ដហោះជាញឹកញាប់នៅអាកាសយានដ្ឋានទីក្រុងហ្វ័រតុន។

ក្រុមមន្រ្ដី Orange County និយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកស្លាប់នៅក្នុងផ្ទះគឺមានបុរស២នាក់ និងស្រី២នាក់ផ្សេងទៀត។ យោងតាមលោក Eliott Simpson មកពីគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិ បានឱ្យដឹងថាកម្ទេចកម្ទីពីយន្តហោះអាចរកឃើញនៅ៤ប្លុកផងដែរ។

អ្នកពន្លត់អគ្គីភ័យចំនួន៧២នាក់នៅកន្លែងកើតហេតុជាមួយប៉ូលិស ហើយការស៊ើបអង្កេតលើការធ្លាក់យន្តហោះនៅតែបន្តផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here