ក្រុមអ្នកតវ៉ាហៃទីអំពាវនាវឱ្យប្រធានាធិបតីលោក Jovenel Moise លាលែងចេញពីតំណែង

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩

ក្រុមបាតុករប្រឆាំងនៅក្នុងប្រទេសហៃទីបានដុតសំបកកង់ និងដុំថ្ម ដើម្បីឱ្យប្រធានាធិបតីលោក Jovenel Moise លាឈប់ពីតំណែង។ យ៉ាងហោចណាស់មនុស្ស៤នាក់ត្រូវសម្លាប់ និងរាប់សិបនាក់រងរបួសក្នុងរយៈពេល៤ថ្ងៃបាតុកម្មនៅក្នុងទីក្រុង Port-au-Prince និងទីក្រុងដទៃទៀតផងដែរ។

ប្រជាជនហៃទីជាច្រើននាក់បានចោទប្រកាន់លោក Jovenel Moise និងមន្រ្តីផ្សេងទៀតអំពីអំពើពុករលួយ។ មនុស្សរាប់ពាន់នាក់ធ្វើដំណើរទៅតាមផ្លូវនៅសប្តាហ៍នេះផងដែរ។ ហេតុការណ៍នេះបង្ខំឱ្យអភិបាលក្រុងមួយចំនួនលុបចោលពិធីបុណ្យពិពណ៌ដែលត្រូវធ្វើនៅដើមខែមីនាផងដែរ។

លោក Jovenel Moise ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ២០១៧ បានអំពាវនាវឱ្យមានការចរចារជាមួយគណបក្សប្រឆាំងផងដែរ។ ក្រុមប្រឆាំងបានអំពាវនាវឱ្យមានការតវ៉ា បន្ទាប់ពីរបាយការណ៍របស់តុលាការបានចោទប្រកាន់ថា មន្រ្តី និងអតីតរដ្ឋមន្រ្តីគេងបន្លំប្រាក់កម្ចីអភិវឌ្ឍន៍របស់ប្រទេសវ៉េណេស៊ុយអេឡាទៅកាន់ប្រទេសហៃទីបន្ទាប់ពីឆ្នាំ២០០៨។

របាយការណ៍នេះក៏បានលើកឡើងផងដែរថា លោកប្រធានាធិបតី Jovenel Moise បានចូលរួមភាពមិនប្រក្រតីនេះផងដែរ។ ប្រទេសហៃទី គឺជាប្រទេសក្រីក្រជាងគេក្នុងតំបន់ Caribbean ហើយ ៦០% ប្រជាជនរស់នៅទាបជាង ២ដុល្លារក្នុងមួយថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here