សមាជិកកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់២០នាក់ត្រូវសម្លាប់ក្នុងការវាយប្រហារអត្តឃាតភាគអាគ្នេយ៍នៃប្រទេស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩

យោងតាមភ្នាក់ងារព័ត៌មានFARS បញ្ជាក់ឱ្យដឹងមានការវាយប្រហារអត្តឃាតមួយក្នុងតំបន់ Chanali ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់សម្លាប់កងកម្លាំងចំនួន២០នាក់កាលពីថ្ងៃពុធ។ កងកម្លាំងអ៊ីរ៉ង់ចំនួន១០នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនេះ។

គេរាយការណ៍ថាការវាយប្រហារកំណត់គោលដៅលើរថយន្តក្រុងដឹកកងកម្លាំងសន្តិសុខកើតឡើងនៅតាមដងផ្លូវរវាងទីក្រុង Zahedan និង Khash ជិតព្រំដែនប្រទេសប៉ាគីស្ថាន ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធ និងអ្នករត់ពន្ធគ្រឿងញៀនធ្វើសកម្មភាព។ ​

ការវាយប្រហារនេះកើតឡើងនៅ​ថ្ងៃដែលមាន​សន្និសិទដឹកនាំដោយសហរដ្ឋអាមេរិកប្រព្រឹត្តទៅនៅតំបន់ Warsaw ​ ដែលជាកិច្ចចរចាឥទ្ធិពលអាក្រក់របស់អ៊ីរ៉ង់នៅទូទាំងមជ្ឈឹមបូព៌ា។  ក្រុមអ្នកកាសែតនៅលើ Twitter និយាយថា​ក្រុមភេរវករ Jaish ul Adl អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ​តាមរយៈទូរលេខ​របស់ខ្លួន។ កងកម្លាំងបដិវត្តន៍អ៊ីរ៉ង់មានអំណាចខាងសេដ្ឋកិច្ច និងយោធាយ៉ាងសំខាន់ក្នុងប្រទេស​នេះដែលអាចឆ្លើយតបទៅនឹងលោក Ayatollah Ali Khamenei ជាមេដឹកនាំជាន់ខ្ពស់។

LEAVE A REPLY

Please enter your comment!
Please enter your name here