ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩
ប្រធានាធិបតីហៃទី លោក Jovenel Moise និយាយថា លោកនឹងមិនចាកចេញពីប្រទេសឱ្យធ្លាក់ចូលក្នុងដៃរបស់ក្រុមឧក្រិដ្ឋជន និងអ្នកជួញដូរថ្នាំញៀននោះទេ ខណៈការតវ៉ាបន្តទៀត។លោកបិទការផ្សាយរបស់ទូរទស្សន៍មួយ បន្ទាប់ពីអំពើហិង្សារយៈពេលមួយសប្ដាហ៍ដែលយ៉ាងហោចណាស់មនុស្ស៧នាក់ត្រូវសម្លាប់។
ក្រុមអ្នកតវ៉ាចោទប្រកាន់លោក Jovenel Moise ពីបទពុករលួយចង់ឱ្យលាលែងពីតំណែងផងដែរ។ ទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកបញ្ជាឱ្យបុគ្គលិកអាមេរិកមិនមែនមានភារកិច្ចចាំបាច់ទាំងអស់ និងសមាជិកគ្រួសាររបស់ពួកគេចេញពីប្រទេសហៃទីផងដែរ។
ប្រទេសកាណាដាបានបិទស្ថានទូតរបស់ខ្លួនជាបណ្ដោះអាសន្នផងដែរ។ កាលពីសប្តាហ៍មុនមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានីព័រអូប្រាំង និងទីក្រុងដទៃទៀតដុតសំបកកង់ និងបោះដុំថ្មទៅប៉ូលិស។
ចំនួនភ្ញៀវទេសចរបរទេសជាច្រើនត្រូវបានជាប់នៅក្នុងសណ្ឋាគារ ខណៈស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន។ លោក Jovenel Moise បានកាន់អំណាចចាប់តាំងពីឆ្នាំ២០១៧ អំពាវនាវឱ្យមានការចរចារជាមួយគណបក្សប្រឆាំងទៀតផង។
ក្រុមប្រឆាំងបានអំពាវនាវឱ្យមានការតវ៉ា បន្ទាប់ពីរបាយការណ៏របស់តុលាការបានចោទប្រកាន់ថា មន្រ្តីនិងអតីតរដ្ឋមន្រ្តីបានគេងបន្លំប្រាក់កម្ចីអភិវឌ្ឍន៍ ដោយប្រទេសវ៉េណេស៊ុយអេឡាទៅហៃទីបន្ទាប់ពីឆ្នាំ២០១៨។
របាយការណ៍នេះក៏បានលើកឡើងផងដែរថា លោកប្រធានាធិបតី Jovenel Moise ចូលរួមក្នុងភាពមិនប្រក្រតីផងដែរ។ ប្រទេសហៃទី គឺជាប្រទេសក្រីក្រជាងគេនៅក្នុងតំបន់ការ៉ាអ៊ីន ហើយ ៦០% នៃប្រជាជនរស់នៅទាបជាង 2 ដុល្លាក្នុងមួយថ្ងៃ៕
