ឧទ្យានជាតិ Grand Canyon បង្ករផលប៉ះពាល់ដល់ភ្ញៀវទេសចរពីសារធាតុ​វិទ្យុសកម្មអស់​រយៈពេលជាច្រើនឆ្នាំ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩

និយោជក Parks អះអាងថាឧទ្យានជាតិ Grand Canyon រកឃើញសារធាតុវិទ្យុសកម្ម អ៊ុយរ៉ានីញ៉ូមខ្ពស់ដែលបណ្តាលឱ្យបុគ្គលិកនិងភ្ញៀវរងផលប៉ះពាល់ដល់កម្រិតទៅ៤.០០០ដង។

មន្រ្តីឧទ្យានជាន់ខ្ពស់បង្កើតកិច្ចព្រមព្រៀងសម្ងាត់ដើម្បីបិទបាំងការពិតដែលថា ធុងធំចំនួនបីរបស់សារធាតុអុយរ៉ាញ៉ូមត្រូវរក្សាទុកនៅក្នុងអគារសារមន្ទីរ Grand Canyon អស់រយៈពេល១៨ ឆ្នាំដែល​បង្ករផលប៉ះពាល់ដល់បុគ្គលិក និងអ្នកទេសចរឧទ្យានជាតិរួមទាំងកុមារសុវត្ថិភាពឧទ្យានជាតិឧទ្យានជាតិ និងសុខភាព លោក Stephenson ជាអ្នកអះអាងនេះបើយោងតាមការផ្សាយរបស់ភ្នាក់ងារ USA Today។

លោក Stephenson មានប្រសាសន៍ថា លោកព្យាយាមបញ្ចុះបញ្ចូលនាយកប្រតិបត្តិរបស់ឧទ្យាន ឱ្យព្រមានដល់សាធារណជនថា នរណាម្នាក់ដែលមកទស្សនានៅឧទ្យាននោះក្រោយពីឆ្នាំ ២០០០អាចរងផលប៉ះពាល់ពីសារធាតុវិទ្យុសកម្មដែលលោកគណនានៅកម្រិតដែលមានសក្តានុពលលើសពី៤.០០០ ដងនៃកម្រិតសុវត្ថិភាពរបស់គណៈកម្មាធិការនីតិវិធីនុយក្លេអ៊ែរ សម្រាប់កុមារ និង៤០០ ដងកម្រិតចំពោះមនុស្សពេញវ័យ ប៉ុន្តែត្រូវអ្នកគ្រប់គ្រងបដិសេធ។ លោកជឿជាក់ថាសេវាកម្មឧទ្យានរំលោភច្បាប់ដោយមិនបានប្រាប់ដល់សាធារណជនពីគ្រោះថ្នាក់។

លោក Stephenson សរសេរក្នុងអ៊ីម៉េលសុំទោសទៅកាន់មន្រ្តីជាន់ខ្ពស់ផ្នែកសេវា សាធារណៈថា “ដោយក្តីគោរព មិនត្រឹមតែមិនឱ្យប្រជាពលរដ្ឋរបស់យើងដឹងទេ ប៉ុន្តែខ្ញុំមិន អាចប្រឈមមុខនឹងបញ្ហាសុខភាពនិងសុវត្ថិភាពរបស់ខ្ញុំបានទេ ដោយការទុកឱ្យបញ្ហានេះនៅ កើតមានបន្តទៀត” ។ មួយសប្តាហ៍ក្រោយពីគាត់រកបើកគម្របអ៊ុយរ៉ានីញ៉ូមរួចថតផ្ញើរទៅអ៊ីម៉ែលនិយោជិតទាំងអស់របស់ក្រុមហ៊ុនឧទ្យានដោយប្រាប់ពួកគេថាពួកគេនឹងរងផលប៉ះពាល់កម្រិតណាដែលមិនគួរឱ្យជឿពីសារធាតុវិទ្យុសកម្ម។

ក្រុមមន្រ្តីសហព័ន្ធបញ្ជាក់ឱ្យដឹងនៅឆ្នាំមុនថា ធុងចំនួន៥ ដែលរក្សាទុកក្នុងអគារសារមន្ទីរ Grand Canyon ពោរពេញដោយរ៉ែអ៊ុយរ៉ាញ៉ូមមាន វិទ្យុសកម្មខ្ពស់។ ធុងត្រូវគេបញ្ចូនទៅអគារសារមន្ទីរនៅពេលវាបើកដំណើរការនៅឆ្នាំ២០០០  ហើយមានពោរពេញទៅដោយរ៉ែ ដែលមិនអាចលាក់បាំងបាន។

ពួកវាត្រូវគេរក្សាទុកនៅជិត កន្លែងតាំងពិព័រណ៍មួយដែលជាទូទៅកុមារទៅទីនោះដើម្បីធ្វើទស្សនកិច្ចដោយពុំមានស្តង់ដារសុវត្ថិភាព ហើយទីនោះជាកន្លែងរងផលប៉ះពាល់ពីវិទ្យុសកម្មក្នុងរយៈពេលបីវិនាទីក្រោយពី ការឈរក្បែរស្គរ។ មនុស្សពេញវ័យអាចឈរនៅក្បែរសធុងរយៈពេលតែកន្លះនាទី​ទេ មុនពេលជាតិវិទ្យុសកម្មបញ្ចេញកម្រិតមិនមានសុវត្ថិភាព។

លោក Stephenson មានប្រសាសន៍ថា ធុងសារធាតុវិទ្យុសកម្មនេះរកឃើញដោយក្មេងជំទង់ជាមួយនឹងធុង​​ Geiger ក្នុងអំឡុងដំណើរទស្សនកិច្ចសារមន្ទីរ ហើយធុងនោះត្រូវគេយកទៅសម្អាត ហើយលោក បន្ថែមថា អ្នកបច្ចេកទេសជីករ៉ែក្នុងអណ្តូងរ៉ែចាស់នៅជិតភូមិ Grand Canyon ដោយលាក់ សកម្មភាពរបស់ពួកគេគ្រប់ពេល ហើយពួកគេសម្អាតធាតុវិទ្យុសកម្ម ដោយរញ៉េរញ៉ៃ ។

ចំពោះអាកប្បកិរិយាព្រងើយកន្តើយគ្មានវិជ្ជាជីវៈ លោកអំពាវនាវឱ្យរដ្ឋបាលសុខភាព និងសុវត្ថិភាពការងារបញ្ជូនធុងទទេរត្រឡប់ទៅអាគារវិញ តែវានៅតែអាចសាយភាពសារធាតុ វិទ្យុសកម្មខ្សោយ។ អ្នកឯកទេសកិច្ចការសាធារណៈ លោក Emily Davis អះអាងថា ពុំមានហានិភ័យណាមួយកើតឡើងចំពោះបុគ្គលិកឧទ្យាន ឬសាធារណជនទេ។ ប៉ុន្តែសារភាពថា អ៊ុយរ៉ានីញ៉ូមត្រូវគេដកចេញ​ហើយបដិសេធមិននិយាយពីការចោទ ប្រកាន់របស់លោក Stephenson ដែលមានពាក់ព័ន្ធចំពោះសាធារណរដ្ឋអារីហ្សូណា (Arizona Republic )។

LEAVE A REPLY

Please enter your comment!
Please enter your name here