ប្រទេសឥណ្ឌាដាក់បង្ហាញមីស៊ីល BrahMos ជំនាន់ក្រោយនៅឯពិព័រណ៍អាវុធ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩

ការដាក់បង្ហាញមីស៊ីល BrahMos-NG  នៅឯពិព័រណ៍ Aero India ក្នុងប្រទេសឥណ្ឌា។ វាជា​ប្រភេទគ្រាប់មីស៊ីលរបស់រុស្ស៊ី-ឥណ្ឌាដែលមានទំហំតូចសមរម្យ​សម្រាប់យន្តហោះតូច។ ​នាយកប្រតិបត្តិ IT លោក Praveen Pathak មានប្រសន៍ថា​ការសាកល្បងគ្រាប់មីស៊ីលដំបូងបង្កើតឡើងដោយក្រុមហ៊ុនចម្រុះដែលមានមូលដ្ឋាននៅឥណ្ឌា-រុស្ស៊ី។

គ្រាប់ BrahMos Aerospace ត្រូវគេរំពឹងថានឹងចំណាយពេលពី៣ទៅ៤ឆ្នាំ។ BrahMos-NG (‘NG’ តំណាងឱ្យ ‘ជំនាន់ក្រោយ’) គឺជាជំនាន់តូចជាងមុនរបស់គ្រាប់ស៊ីល supersonic ដែលជាកំណែប្រើ Su-30MKI ជាគំរូ។​ ការបង្ហាញសាកល្បងកំណែថ្មីនេះបង្ហាញពីយន្តហោះចម្បាំង HAL Tejas ចំនួនពីរគ្រឿងរបស់កងកម្លាំងអាកាសឥណ្ឌាដែលមានសមត្ថភាពពាក់កណ្តាលនៃយន្តហោះចម្បាំង Sukhoi។

ជាការពិតណាស់មីស៊ីល MIG-29 និងSu-30MKI ផលិតដោយរុស្ស៊ីក៏អាច​បំពាក់ជាមួយមីស៊ីលតូចដែរ។ BrahMos-NG ត្រូវគេរំពឹងថា នឹងមានទម្ងន់ប្រហែល១,៥ តោន​និងមានប្រវែង ៥ ម៉ែត្របើប្រៀបធៀបទៅនឹង BrahMos-A មាន២.៥ តោន និងមានប្រវែង៨ ម៉ែត្រ។ វានឹងអាចហោះបានចម្ងាយ៣០០គីឡូម៉ែត្រ និងមានល្បឿនលឿនរហូតដល់៣,៥ ម៉ាច។

ក្រុមគ្រួសារមីស៊ីលមានដើមកំណើតមកពីកាំជ្រួចមីស៊ីលប្រឆាំងកប៉ាល់ Granit សូវៀត/រុស្ស៊ីដែលម៉ាស៊ីនរ៉ុក្កែតត្រូវគេកែសម្រួលនិងធ្វើឱ្យប្រសើរឡើងសម្រាប់ការបណ្តាក់ទុនរួមគ្នា។ ភាគីឥណ្ឌាចូលរួមចំណែកផ្នែកអេឡិចត្រូនិករួមទាំងប្រព័ន្ធណែនាំ។ BrahMos ត្រូវគេបង្កើត ឡើងជាលើកដំបូងក្នុងកំណែកងទ័ពជើងទឹកនិងដីដោយបើកដំណើរការតាមអាកាសនៅចុងឆ្នាំ២០០០ ។

BrahMos Aerospace ជាការវិនិយោគរួមរវាងឥណ្ឌូ – រុស្ស៊ីដែលបង្កើតឡើង​នៅឆ្នាំ១៩៩៨ នៅប្រទេសឥណ្ឌាក្រោយពីមានកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលរវាងប្រទេស​ទាំងពីរ។ ភាគហ៊ុន ៥០,៥ ភាគរយ​នៃក្រុមហ៊ុននេះ គ្រប់គ្រងដោយប្រទេសឥណ្ឌា ខណៈដែល រុស្ស៊ីមានភាគហ៊ុន ៤៩,៥ ភាគរយ។

LEAVE A REPLY

Please enter your comment!
Please enter your name here