លោកFabien Clain ជនជាតិបារាំងជីហាដ និងជាអ្នកសម្លេងការវាយប្រហារនៅប៉ារីសត្រូវសម្លាប់

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩

លោក Fabien Clain ជនជាតិបារាំងជីហាដជាអ្នកថតសម្លេងនៅក្នុងហេតុការណ៍ការវាយប្រហារនៅទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ របស់ក្រុមរដ្ឋអ៊ីស្លាម គេរាយការណ៍ថាស្លាប់នៅក្នុងប្រទេសស៊ីរី។ ប្រភពសន្តិសុខប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃពុធសម្លាប់លោក Clain នៅក្នុងទីក្រុង Baghuz ដែលជាជំរំចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម។

ការប្រយុទ្ធគ្នារបស់ក្រុមចម្រុះដឹកនាំដោយអាមេរិកកំពុងព្យាយាមផ្ទៀងផ្ទាត់របាយការណ៍ទាំងនេះផងដែរ។ លោក Clain ក្លាយជាអ្នកយកព័ត៌មានបារាំងនៃក្រុមរដ្ឋអ៊ីស្លាម បន្ទាប់ពីការវាយប្រហារកាលពីឆ្នាំ២០១៥ សម្លាប់មនុស្សអស់១៣០នាក់។

ប្រភពសន្តិសុខបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា ហេតុការណ៍នេះកើឡើងមួយយប់ដោយក្រុមចម្រុះដឹកនាំដោយអាមេរិក។ ពួកគេនិយាយថា បងប្រុសរបស់លោក Clain និងលោក Jean-Michel មិត្តរួមក្រុមជីហាដ ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅក្នុងការធ្វើកូដកម្មនេះផងដែរ។

រដ្ឋមន្ត្រីការពារជាតិបារាំង លោក Florence Parly សរសេរនៅបណ្តាញសង្គម tweet ជាភាសាបារាំងថាវាអាចជាការពិតដែលលោក Fabien Clain ត្រូវសម្លាប់។ គេជឿថាលោក Fabien Clain បានទៅដល់ប្រទេសស៊ីរី តាំពីឆ្នាំ២០១៥មកម្លេះ។ រដ្ឋាភិបាលបារាំងជឿជាក់ថាប្រជាជនបារាំងជិត២,០០០នាក់បានប្រយុទ្ធជាមួយរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមប្រហែល៣០០នាក់ គេគិតថាត្រូវបានលាក់ខ្លួននៅក្នុងភូមិនៅតាមព្រំដែនប្រទេសអ៊ីរ៉ាក់ផងដែរ។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជនស៊ីវិលត្រូវបានជម្លៀសចេញពីភូមិផងដែរ។ សម្ព័ន្ធភាពប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិក (SDF) បាននិយាយថា ខ្លួនកំពុងរង់ចាំការដកខ្លួនចេញ មុនពេលចាប់ផ្តើមការវាយលុកប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ដោយមានជីកលេសដ្ឋានជុំវិញនៅក្នុង។

ក្រុម SDF បាននិយាយថា ការចាកចេញរបស់នឹងចាប់ផ្តើមត្រួការតពិនិត្យ បន្ទាប់ទៅកាន់មូលដ្ឋានវិញផងដែរ។ ការដួលរលំនៃទីក្រុង Baghuz គឺមានសារៈសំខាន់ណាស់ ប៉ុន្តែអ្នកជំនាញព្រមានថា ការប្រកាន់មនោគមវិជ្ជារបស់ក្រុមនេះនៅតែបន្តផងដែរ។

នៅការគ្រប់គ្រងរបស់ខ្លួន កាលពី៥ឆ្នាំមុនក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានគ្រប់គ្រងទឹកដី ៨៨,០០០គីឡូម៉ែត្រក្រឡា នៅលើទឹកដីដែលលាតសន្ធឹងពីភាគខាងលិចប្រទេសស៊ីរីទៅភាគខាងកើតប្រទេសអ៊ីរ៉ាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here