ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩
អតីតទាហានអាមេរិកម្នាក់រងការចោទប្រកាន់ពីបទធ្វើចារកម្មនៅក្នុងប្រទេសរុស្ស៊ីប្រាប់លោក Sarah Rainsford អ្នកសារព័ត៌មាន BBC ថាលោកកំពុងតែមានភាពល្អប្រសើរបន្ទាប់ពីរយៈពេល២ខែស្ថិតនៅក្នុងការឃុំឃាំង ក៏ប៉ុន្តែលោកមិនអាចបញ្ចេញមតិជាសាធារណៈលើការចោទប្រកាន់រូបលោកនោះទេ ដោយសារភាពខ្លាចអំពីស្ថានការណ៍អាក្រក់ណាមួយកើតមានឡើងចំពោះរូបលោក។
លោក Paul Whelan មានសញ្ជាតិអង់គ្លេសអៀរឡង់និងកាណាដាបាននិយាយ នៅក្នុងបន្ទប់សវនាការនៅទីក្រុងម៉ូស្គូជាកន្លែងបង្ហាញខ្លួននៅក្នុងសវនាការទៅលើការបន្តការចាប់ខ្លួនលោក។
លោកត្រូវគេឃុំឃាំងនៅចុងខែធ្នូនៅក្នុងទីក្រុងម៉ូស្គូ បន្ទាប់ពីលោកត្រូវប្រគល់ USB កុំព្យូទ័រមួយដែល សេវាសន្តិសុខសហព័ន្ធ (FSB) និយាយថាមានអាថ៌កំបាំងរបស់រដ្ឋនៅក្នុងនោះផងដែរ។ មេធាវីរបស់លោក Whelan និយាយថាលោកគ្មានទោសនោះទេ។ ហើយការឃុំឃាំងលោកនៅក្នុងមន្ទីរឃុំឃាំង ក៏ត្រូវពន្យារពេលរហូតដល់ចុងខែឧសភាឯណោះ៕
