អ្នកដំណើរដែលសង្ស័យប្លន់យន្តហោះបង់ក្លាដេសហោះទៅឌូប៉ៃត្រូវបាញ់សម្លាប់ដោយកងកម្លាំងពិសេស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អ្នកដំណើរជាជាសង្ស័យប៉ុនប៉ងប្លន់យន្តហោះពីប្រទេសបង់ក្លាដេសទៅទីក្រុងឌូបៃ រងការបាញ់សម្លាប់ដោយកងកម្លាំងពិសេសបង់ក្លាដែស។ ជនសង្ស័យរូបនេះ គេបានរាយការណ៍ថា គាត់មានកាំភ្លើងខ្លីមួយដើមហើយត្រូវសម្លាប់នៅពេលកងកម្លាំងសន្តិសុខវាយប្រហារយន្ដហោះ បន្ទាប់ពីការចុះចតជាបន្ទាន់នៅទីក្រុង Chittagong ផងដែរ។

អ្នកដំណើរនិងនាវិកទាំងអស់សរុប១៤៨នាក់នៅលើយន្តហោះរបស់ក្រុមហ៊ុន BIMAN Bangladesh Bangladesh Airlines ជើងហោះហើរ BG147 ចុះចតដោយសុវត្ថិភាព។ មកដល់ម៉ោងនេះមិនទាន់ច្បាស់ថាហេតុអ្វីបានជាជនសង្ស័យអាចប៉ុនប៉ងប្លន់យន្តហោះនោះទេ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ មន្ត្រីយោធាបាននិយាយថាបុរសម្នាក់វ័យ២៥ឆ្នាំត្រូវរងរបួសដំបូងនៅពេលការបាញ់ប្រហារកាលពីថ្ងៃអាទិត្យ ប៉ុន្តែស្លាប់ភ្លាមៗផងដែរ ។ លោកឧត្តមសេនីយ៍ទោ Motiur Rahman បានប្រាប់អ្នកយកព័ត៌មានថា យើងបានព្យាយាមចាប់ខ្លួនគាត់ ឬឱ្យគាត់ប្រគល់ខ្លួនគាត់ ប៉ុន្តែគាត់បដិសេធហើយយើងក៏បាញ់គាត់ភ្លាមៗផងដែរ។

លោកបានបន្ថែមថា គាត់គឺជាជនជាតិបង់ក្លាដែស។ យើងបានរកឃើញកាំភ្លើងខ្លី ហើយគ្មានអ្វីផ្សេងទៀតនោះទេ ។ របាយការណ៍មុនៗ បានលើកឡើងថា ជនសង្ស័យអាចមានជំងឺផ្លូវចិត្ត ហើយបានទាមទារឱ្យនិយាយជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដេស លោក Sheikh Hasina ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងឆ្នេរខ្សាច់ Chittagong ផងដែរ។

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បុគ្គលិកនៅលើយន្តហោះលើកឡើងពីក្តីបារម្ភ បន្ទាប់ពីមានបុរសម្នាក់ ដែលត្រូវគេនិយាយថាធ្វើសកម្មភាពគួរឱ្យសង្ស័យនិងមានចេតនាប្លន់យន្តហោះទៀតផង។

យន្ដហោះនេះត្រូវគេបិទភ្លាមៗនៅពេលវាចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Shah Amanat នៅទីក្រុង Chittagong ជាមន្ត្រីព្យាយាមនិយាយជាមួយជនសង្ស័យ។ រូបភាពដែលបង្ហោះនៅលើបណ្តាញសង្គមបានបង្ហាញពីហ្វូងមនុស្ស ដែលថតពីលើឧទ្ធម្ភាគចក្រ នៅអាកាសយានដ្ឋានយន្តហោះ Boeing 737-800 នៅក្នុងផ្ទៃខាងក្រោយផងដែរ។

សូមបញ្ជាក់ផងដែរថា ជើងហោះហើរនេះត្រូវគ្រោងនឹងទៅដល់ទីក្រុងឌូបៃនៅល្ងាចថ្ងៃអាទិត្យបន្ទាប់ពីចាកចេញពីដាកាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here