គ្រាប់មីនផ្ទុះសម្លាប់ជនស៊ីវិលជាង២០នាក់នៅភាគខាងលិចប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាជនស៊ីវិលស៊ីរីជាង២០នាក់ស្លាប់នៅពេលដែលគ្រាប់មីនមួយបានផ្ទុះឡើងស្ថិតនៅក្នុងតំបន់ Wadi al-Azib ទីជនបទ Salamyiah ភាគខាងលិចប្រទេសស៊ីរី។

ប្រភពចេញពីសមាជិកម្នាក់នៃបញ្ជាការប៉ូលិស Hama បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Syrian Arab  ថាជនស៊ីវិលជាង២០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនេះនៅក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនដែលបន្សល់ទុកដោយភេរវកររដ្ឋអ៊ីស្លាម។

គាត់ពន្យល់ប្រាប់ថាគ្រាប់មីនដែលផ្ទុះនេះបានកើតឡើងនៅពេលដែលរថយន្តមួយគ្រឿងបានដឹកកម្មករកិនលើគ្រាប់មីនដែលស្ថិតនៅក្នុងតំបន់នេះ។ ប្រភពបានបន្ថែមថាសាកសពទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជនបទ Salamyiah និងមន្ទីរពេទ្យ Hama។

LEAVE A REPLY

Please enter your comment!
Please enter your name here