មនុស្សចំនួន២០នាក់ស្លាប់និង៤០នាក់រងរបួសក្នុងការឆាបឆេះស្ថានីយរថភ្លើងនៅរដ្ឋធានី Cairo

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩

ទូរទស្សន៍រដ្ឋនិយាយថាមនុស្សចំនួន២០នាក់ត្រូវស្លាប់ និង៤០នាក់រងរបួសនៅពេលអគ្គីភ័យមួយឆាបឆេះឡើងនៅច្រកចេញចូលសំខាន់របស់ស្ថានីយរថភ្លើងនៅរដ្ឋធានី Cairo ប្រទេសអេហ្ស៊ីបកាលពីថ្ងៃពុធ។

សាក្សីម្នាក់និយាយថាមានការផ្ទុះមួយនៅពេលរថភ្លើងចូលទៅក្នុងរបាំងនៅស្ថានីយ Ramses នៅកណ្តាលរដ្ឋធានី Cairo។ សាក្សីឈ្មោះMina Ghaly ប្រាប់រ៉យទ័រថា: «ខ្ញុំបានឈរនៅលើទីតាំងច្រកចូលហើយខ្ញុំឃើញល្បឿនរថភ្លើងចូលទៅក្នុងរបាំង»។

សាក្សីនោះនិយាយបន្តថា “មនុស្សគ្រប់គ្នាចាប់ផ្តើមរត់”។ ក្បាលរថភ្លើងបានផ្ទុះឡើង។ របាយការណ៍ដំបូងដកស្រង់ប្រភពខាងវេជ្ជសាស្ត្រនិយាយថា យ៉ាងហោចណាស់មនុស្ស១០នាក់ស្លាប់និងជាង២០នាក់បានរងរបួស។

LEAVE A REPLY

Please enter your comment!
Please enter your name here