ប្រទេសសូម៉ាលីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាលសាបាបនៅរដ្ឋធានីម៉ូហ្គាឌីស៊ូ

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩

ប៉ូលិសនិយាយថា កងកម្លាំងសន្តិសុខប្រទេសសូម៉ាលីកំពុងប្រយុទ្ធជាមួយនឹងខ្មាន់កាំភ្លើងកំពុងកាន់កាប់អគារមួយនៅក្នុងរដ្ឋធានីម៉ូហ្គាឌីសស៊ូ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅលើផ្លូវមានមនុស្សកុះករមួយដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់។

ការវាយប្រហារនេះត្រូវធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ដោយក្រុមសកម្មប្រយុទ្ធអាលសាបាបនៅក្នុងតំបន់ ដែលសំបូរទៅដោយសណ្ឋាគារសណ្ឋាគារ ហាងទំនិញ និងភោជនីយដ្ឋាននៅរដ្ឋធានីម៉ូហ្គាឌីសស៊ូ។ បន្ទាប់មកខ្មាន់កាំភ្លើងកាន់កាប់អាគារជិតៗ និងព័ទ្ធជុំវិញនៅតំបន់នោះផងដែរ។

ហើយការផ្ទុះអាវុធនេះបានបន្តពេញមួយយប់នៅរដ្ឋធានីម៉ូហ្គាឌីសស៊ូ។ មន្ត្រីប៉ូលិសលោក Ibrahim Mohamed និយាយកាលពីព្រឹកថ្ងៃសុក្រ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “មានបុរសប្រដាប់អាវុធមួយចំនួននៅខាងក្នុងអគារ”។

យោងតាមរបាយការណ៍បាននិយាយថា ជនស៊ីវិលមួយចំនួនត្រូវរំដោះចេញពីអាគារនេះផងដែរ។ហើយក៏មានការភ័យខ្លាចថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀតផងដែរ។ ក្រុមអ៊ីស្លាមនិយមអាល់សាបាបនេះមានទំនាក់ទំនងទៅនឹងក្រុមអាល់កៃដា ត្រូវគេបង្ខំឱ្យចេញពីរដ្ឋធានីម៉ូហ្គាឌីស្យូកាលពីឆ្នាំ២០១១ ប៉ុន្តែនៅតែបន្តវាយប្រហារជាទៀងទាត់នៅក្នុងទីក្រុងដដែល។

សហរដ្ឋអាមេរិកបានវាយប្រហារតាមអាកាសយ៉ាងខ្លាំងប្រឆាំងនឹងក្រុមនេះ ចាប់តាំងពីប្រធានាធិបតី ដុលណាល់ ត្រាំ ឡើងកាន់អំណាចមកម្លេះ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា ក្រុមអាលសាបាបបានរក្សាការគ្រប់គ្រងលើផ្នែកធំៗលើផ្ទៃប្រទេស និងមានសមត្ថភាពក្នុងការវាយប្រហារទម្រង់ធំ ដោយប្រើប្រាស់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ឧបករណ៍ផ្ទុះ កាំភ្លើងត្បាល់ និងអាវុធតូចៗទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here