លោកនាយករដ្ឋមន្រ្តីហុងគ្រីំព្រមានការកើតឡើងវិបត្តិអន្តោប្រវេសន៍លើកទី២

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩

លោកនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ព្រមានពីវិបត្តិអន្តោប្រវេសន៍កាលពីឆ្នាំ២០១៥ ដែលមានជនអន្តោប្រវេសន៍រាប់លាននាក់ចូលទ្វីបអឺរ៉ុបគឺគ្រាន់តែជាការចាប់ផ្តើម ហើយបាតុភាពថ្មីនៃជនអន្តោប្រវេសន៍អាហ្វ្រិកអាចនឹងគ្របដណ្តប់លើទ្វីបនេះ។

លោកនាយករដ្ឋមន្រ្ប្រាប់កាសែតអាល្លឺម៉ង់ Die Welt ថា “អ្វីគ្រប់យ៉ាងដែលយើងបានជួបប្រទះកាលពីឆ្នាំ២០១៥ នឹងកើតឡើងម្តងទៀតហើយវានឹងកាន់តែធំ”។ “ឆាប់ៗនេះបណ្តាប្រទេសអារ៉ាប់នឹងកើនលើសប្រទេសអឺរ៉ុប ហើយខ្ញុំមិនទាន់រៀបរាប់ពីទ្វីបអាហ្វ្រិកនៅឡើយទេដែលនៅទីនោះនឹងមានមនុស្សច្រើនជាងអាហារញ៉ាំទៅទៀត។ ”

លោក Orban ដែលជាអ្នកមានប្រតិកម្មខ្លាំងបំផុតក្នុងបញ្ហាអន្តោប្រវេសន៍មិនមែនអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ខណៈដែលបាតុភាពជនអន្តោរប្រវេសន៍ហូរចេញពីមជ្ឈឹមបូព៌ានៅឆ្នាំ២០១៥  លោកOrban សាសង់បង្គោលរបងព្រំដេនខ្សែភ្លើង និងបដិសេធសម្រាប់អ្នកស្វែងរកសិទិ្ធជ្រកកោន។ ចាប់តាំងពីពេលនោះមក លោកបដិសេធមិនទទួលកូតាផ្លាស់ប្តូរទីលំនៅថ្មីរបស់សហភាពអឺរ៉ុប ហើយមានបទល្មើសព្រហ្មទណ្ឌចំពោះបុគ្គល និងសង្ស័យអង្គការក្រៅរដ្ឋាភិបាលដែលធ្វើឱ្យមានអន្តោប្រវេសន៍ខុសច្បាប់។

លោកOrban ប្រាប់សារព័ត៌មាន Die Welt ថា “ប្រទេសហុងគ្រីគឺជាប្រទេសជាប់ព្រំដ “យើងរស់នៅក្នុងជីវិតរបស់យើងក្នុងការត្រៀមខ្លួនជាស្រេច។ យើងមានទាហាននិងប៉ូលីសរាប់ពាន់នាក់នៅតាមព្រំដែនភាគខាងត្បូងរបស់យើង “។ លោកបានព្រមានថា” សព្វថ្ងៃនេះវាអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាលទួរគីថាតើជនភៀសខ្លួនរាប់លាននាក់ដែលនៅទីនោះនឹងត្រូវដាក់ចេញសម្រាប់អឺរ៉ុបឬយ៉ាងណា “។

ខណៈដែលវិបត្តិអន្តោប្រវេសន៍បានអូសបន្លាយអាហ្វ្រិកបានជំនួសមជ្ឈឹមបូព៌ាជាប្រភពនៃការហូរចូលជនអន្តោប្រវេសន៍របស់អឺរ៉ុប។ លោក Orban បានអំពាវនាវឱ្យបង្កើតស្ថាប័នរដ្ឋមន្រ្តីថ្មីមួយនៅទ្វីបអឺរ៉ុបដើម្បីដោះស្រាយអន្តោប្រវេសន៍នាពេលអនាគតពីទ្វីបចំនួន 1,3 ពាន់លាននាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here