ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩
កម្លាំងស៊ីរីគាំទ្រដោយសហរដ្ឋអាមេរិកកំពុងប្រយុទ្ធជាមួយរដ្ឋអ៊ីស្លាម (IS/ISIS) និយាយថា មនុស្សរាប់ពាន់នាក់រួមទាំងពួកសកម្មប្រយុទ្ធចាកចេញពីតំបន់ចុងក្រោយកាន់កាប់ដោយក្រុមជ្រុលនិយមក្នុងប្រទេសស៊ីរី។
អ្នកនាំពាក្យ Mustafa Bali និយាយថាមនុស្សចំនួនប្រហែល៣.០០០នាក់ចាកចេញពីភូមិ Baghouz នៅភាគខាងកើតប្រទេសស៊ីរីនៅថ្ងៃចន្ទ តាមរយៈច្រកមនុស្សធម៌ដែលបង្កើតឡើងដោយកម្លាំងយោធាស៊ីរីដឹកនាំដោយក្រុមឃឺដ (SDF) សម្រាប់អ្នកដែលចង់ចាកចេញ ឬចុះចាញ់។
លោក Bali និយាយថា ក្នុងចំណោមមនុស្សដែលចាកចេញមានអ្នកប្រយុទ្ធ IS ជាច្រើននាក់ដែលចុះចាញ់កងកម្លាំងរបស់លោក។ ការជម្លៀសនេះកើតឡើងខណៈដែលកងកម្លាំងគាំទ្រដោយអាមេរិកបន្ថយការជម្រុញចុងក្រោយរបស់ពួកគេលើក្រុង Baghouz នៅសប្តាហ៍មុន ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីតំបន់តូចតាចនោះ។
ក្រុមAP និយាយថាគេមិនច្បាស់ទេថា តើពួកសកម្ម ប្រយុទ្ធស៊ីវិល និងជនស៊ីវិលនៅសល់ប៉ុន្មាននាក់នៅខាងក្នុងប៉ុន្តែចំនួននៅសល់នោះទំនងជា មានរាប់រយនាក់។
