ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩
សហរដ្ឋអាមេរិកគំរាមប្រទេសទួរគីថានឹងជួបផលវិបាកធ្ងន់ធ្ងរ លើកលែងតែប្រទេសទួគី លុបចោលគម្រោងទិញប្រព័ន្ធ S-៤០០ ពីរុស្ស៊ី។ អ្នកនាំពាក្យមន្ទីរបញ្ចកោណផ្តល់ការប្រឹក្សាដល់ទីក្រុងអង់ការ៉ាដើម្បីស្វែងរកដំណោះស្រាយល្អជាងមុន និងព្រមានអំពីផលប៉ះពាល់កាន់តែច្រើន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Eric Pahon ប្រាប់សារព័ត៌មាន Ahval នៅថ្ងៃចន្ទថា ការទិញយកប្រព័ន្ធការពារដែនអាកាស S-៤០០ នឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិកនិងប្រទេសទួរគី។
ផែនការមិត្តអាមេរិកក្នុងការទិញS-៤០០ ជាកង្វល់ដ៏ធំមួយសម្រាប់សម្ព័ន្ធភាពណាតូទាំងមូល ដោយក្រុងវ៉ាស៊ីនតោនអះអាងថា ការដាក់ពង្រាយគ្រឿងសព្វាវុធរបស់ខ្លួនដែលផលិតដោយសហរដ្ឋអាមេរិកដូចជាយន្តហោះចម្បាំង F-៣៥ ជាដើមចមធ្វើឱ្យប៉ះពាល់ដល់ សមត្ថភាពអន្តរប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត និងជាការបង្ហាញពីអាថ៌កំបាំងដល់ប្រទេសរុស្ស៊ី។
ខណៈពេលមានសម្ពាធ និងមានការគំរាមកំហែងពីការដាក់ទណ្ឌកម្មខែមុនផ្នែករដ្ឋបាលលោកត្រាំផ្អាកជាបណ្តោះអាសន្ននូវការផ្ទេរយន្តហោះចម្បាំងធុន F-៣៥ ចំនួន១០០ គ្រឿងទៅកាន់ប្រទេសទួរគី។ ប្រទេសទួរគីបដិសេធមិនឱនក្បាលចំពោះសម្ពាធសហរដ្ឋអាមេរិកដោយទទូចថា ការធ្វើពិពិសោនធកម្មការចំណាយលើផ្នែកយោធាមានសារៈសំខាន់ចំពោះសន្តិសុខជាតិ។
នៅសប្តាហ៍មុនលោកប្រធានាធិបតី Recep Tayyip Erdogan សម្តែងក្តីសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងផ្លាស់ប្តូរគំនិតរបស់ខ្លួន ។ លោក Pahon សង្កត់ធ្ងន់ថា ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបន្តធ្វើការពិគ្រោះយោបល់ជាមួយទីក្រុងអង់ការ៉ាដើម្បីជួយឱ្យទីក្រុងអ់ការ៉ាស្វែងរកដំណោះស្រាយប្រសើរជាងមុន និងស្វែងយល់ឱ្យបានទូលំទូលាយពីការទិញប្រព័ន្ធ S-៤០០ របស់រុស្ស៊ី ។
