កងជីវពលប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិកចាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤០០ក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩

កងជីវពលប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិកបានប្រកាសកាលពីថ្ងៃពុធនេះថា បានចាប់ខ្លួនពួកយុទ្ធជនរដ្ឋអ៊ីស្លាមចំនួន៤០០នាក់នៅភាគខាងកើតប្រទេសស៊ីរីខណៈពួកគេព្យាយាមរត់គេចខ្លួនចេញពីតំបន់ចុងក្រោយរបស់ពួកគេ។

សារព័ត៌មាន Reuters បានដកស្រង់សម្តីពីប្រភពជាន់ខ្ពស់មួយរបស់កងជីវពលប្រជាធិបតេយ្យស៊ីរីដោយនិយាយថាពួកជីហាដរាប់រយនាក់បានចុះចាញ់ចំពោះកងជីវពលប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិក។ ចំណែកឯអ្នកជំនាញខាងយោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអង្គារនេះថា អ៊ីរ៉ាក់អាចនឹងទទួលឃុំខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២៥០នាក់ដែលភាគច្រើនជាជនជាតិអ៊ីរ៉ាក់ពីកងជីវពលប្រជាធិបតេយ្យស៊ីរីនាក្នុងពេលឆាប់ៗនេះ។

ថ្លែងទៅកាន់គេហទំព័រសារព័ត៌មាន Almaalomah លោក Safaa al-A’sam បាននិយាយថាក្រុមថ្មីនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលជាប់ឃុំឃាំងស្ថិតនៅក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងធ្វើបត្យាប័នពីមុនរវាងរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងជីវពលស៊ីរី។

លោក Safaa al-A’sam បានចង្អុលបង្ហាញថាក្រុមមនុស្សដែលរស់នៅជុំវិញតំបន់រដ្ឋអ៊ីស្លាមស្ថិតនៅក្នុងទីក្រុងBaghuz ប្រទេសស៊ីរីរួមទាំងពួកសកម្មប្រយុទ្ធអ៊ីរ៉ាក់រាប់រយនាក់បានធ្វើការភៀសខ្លួនចេញពីប្រទេសរបស់ពួកគេឆ្ពោះទៅកាន់ប្រទេសស៊ីរីបន្ទាប់ពីការបរាជ័យនៃក្រុមភេរវករនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែធ្នូឆ្នាំ២០១៧។ លោក Al-A’sam បានប្រាប់ឲ្យដឹងទៀតថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន១៥០នាក់បានចុះចាញ់កងកម្លាំងប្រជាធិបតេយ្យស៊ីរីក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here