ជនភៀសខ្លួននៅជំរុំ Moriaប្រឈមនឹងអំពើហឹង្សាដែលមានក្រុមISIS និងគ្រឿងញៀនគ្រប់ទីកន្លែង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩

ពួកឃឺដនិងយ៉ាស៊ីឌីសភ័យខ្លាចបាត់បង់ជីវិត ខណៈពួកគេព្យាយាមរស់នៅចំពេលគ្មានច្បាប់គ្របគ្រង់ និងការវាយប្រហារដោយពួកសកម្មប្រយុទ្ធនៅក្នុងជំរុំជនភៀសខ្លួនដែលមានមនុស្សច្រើនលើកោះLesbos ប្រទេសក្រិច។

ជនភៀសខ្លួនម្នាក់និយាយថា “ជីវិតរបស់ខ្ញុំស្ថិតក្នុងភាពគ្រោះថ្នាក់តាំងពីថ្ងៃដំបូងដែលខ្ញុំមកដល់ទីនេះ នេះបើយោងតាមឯកសារអ្នករស់នៅក្នុងជំរុំ Moria ប្រាប់អ្នកយកព័ត៌មាន ដែលមានន័យដើម្បីបញ្ជាក់ពីវិបត្តិចំណាកស្រុកនៅតំបន់អឺរ៉ុប។

ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនដែលសម្ភាសបានអះអាងថា ជំរុំនេះត្រូវជ្រៀតជ្រែកដោយក្រុមភេរវករមកពីរដ្ឋឥស្លាម ISIS នៅទីនេះពួកគេអាចចាប់រំលោភ ពួកគេអាចសំលាប់ ពួកគេលួចឆក់ប្លន់ និងមានប្រើប្រាស់ថ្នាំញៀននៅគ្រប់ទីកន្លែង។

មជ្ឈមណ្ឌលសម្របសម្រួលសាងសង់ជំរុំដើម្បីមនុស្សប្រមាណ៣.០០០នាក់ ដែលបច្ចុប្បន្នមានមនុស្សចំនួន១០.០០០នាក់រស់នៅទីនោះ ភាគច្រើនមកពីមជ្ឈិមបូព៌ា។ របាយការណ៍ជាច្រើនស្តីពីស្ថានភាពរស់នៅដ៏អាក្រក់រួមជាមួយអំពើហឹង្សាដែលកំពុងរីករាលដាលនៅក្នុងជំរុំបង្កឱ្យមានការតវ៉ាពីក្រុមសិទ្ធិមនុស្សអ្នកស្រុកនិងជនភៀសខ្លួនផ្ទាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here