ខ្មាន់កាំភ្លើងបាញ់ប្រហារទីក្រុងសៅប៉ូឡូប្រទេសប្រេស៊ីលជាអតីតសិស្ស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩

ក្រុមមន្ត្រីនិយាយថា ខ្មាន់កាំភ្លើង២នាក់ជាអតីតសិស្សបើកការបាញ់ប្រហារនៅសាលារៀនមួយ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល និងសម្លាប់ក្មេងជំទង់យ៉ាងហោចណាស់៥នាក់។ ការបាញ់ប្រហារនេះកើតឡើងនៅវេលាម៉ោង៩និង៣០នាទីម៉ោងក្នុងស្រុកនៅពេលសិស្សកំពុងសម្រាកនៅសាលារដ្ឋ នៅតំបន់ស៊ូហ្សាណូក្បែរទីក្រុងសៅប៉ូឡូប្រទេសប្រេស៊ីល។

បុគ្គលិកសាលារៀន២នាក់និងម្ចាស់ហាងនៅក្បែរនោះត្រូវសម្លាប់និងលួចរថយន្តពួកគេផងដែរ។បន្ទាប់មកខ្មាន់កាំភ្លើងមានវ័យ១៧និង២៥ឆ្នាំសំលាប់ខ្លួនឯង។ ប៉ូលិសនិយាយថា ពួកគេរកឃើញកាំភ្លើងវែងមួយដើម ធ្នូ គ្រាប់ព្រួញ និងវត្ថុសង្ស័យអាចជាគ្រាប់បែកផងដែរ។

មូលហេតុនូវមិនទាន់ដឹងថាហេតុអ្វីអតីតសិស្សវាយប្រហារសាលារៀននៅឡើយទេ ខណៈដែលឧក្រិដ្ឋកម្មកាំភ្លើងជារឿងធម្មតានៅក្នុងប្រទេសប្រេស៊ីលនេះ តែការបាញ់ប្រហារមិនមែនជារឿងធម្មតានោះទេ។

លោកប្រធានាធិបតី Jair Bolsonaro ចូលកាន់តំណែងកាលពីខែមករា ក៏បានចុះហត្ថលេខាលើអនុក្រឹត្យមួយ បង្កឱ្យមានលក្ខណៈភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋគោរពច្បាប់កាន់កាប់កាំភ្លើង ដែលជាការសន្យាខណៈយុទ្ធនាការ ទោះបីជាមានការដាក់កំហិតជាច្រើននៅតែមានក៏ដោយ។

ការបាញ់សម្លាប់សាលារៀនធំៗ ចុងក្រោយនៅប្រេស៊ីលបានកើតឡើងក្នុងឆ្នាំ២០១១ នៅពេលដែលសិស្ស១២នាក់ត្រូវបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងនៅក្នុងទីក្រុង Rio de Janeiro ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here