ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៤ ផ្សាយថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩
យន្តហោះអ៊ីស្រាអែលហោះហើរលើតំបន់ហ្គាហ្សាស្ទ្រីបហើយអ្នកស្រុកត្រៀមខ្លួនសម្រាប់ការវាយប្រហារតាមអាកាសក្រោយពីមានការបាញ់រ៉ុក្កែតពីរគ្រាប់ចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ ការវាយប្រហារនេះពុំបណ្តាលឱ្យមនុស្សរងរបួសទេ។ ស៊ីរ៉ែនបន្លឺឡើងក្នុងទីក្រុង Tel Aviv នៅល្ងាចថ្ងៃព្រហស្បតិ៍ ខណៈពេលកាំជ្រួចមីស៊ីលចំនួនពីរបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប។
គេរាយការណ៍ថា ប្រព័ន្ធការពារជាតិ Iron Dome របស់អ៊ីស្រាអែលបាញ់ទម្លាក់ម៉ីស៊ីលមួយគ្រាប់ក្នុងចំណោមមីស៊ីលទាំងពីរ ខណៈដែលគ្រាប់មួយគ្រាប់ទៀតវាយប្រហារនៅតំបន់វាល។ ក្រោយមកយោធាអ៊ីស្រាអែលច្រានចោលលើព័ត៌មាន នេះយោងតាមប្រភព Paula Slier របស់ RT រាយការណ៍ពីទីក្រុង Tel Aviv ។
រដ្ឋាភិបាលអ៊ីស្រាអែលអំពាវនាវឱ្យអ្នកការទូតមកពីក្រុងកាតា និងអេហ្ស៊ីបឱ្យចាកចេញពីតំបន់ហ្គាហ្សាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកបន្ថែមថាតំបន់ហ្គាហ្សាកំពុងត្រៀមសម្រាប់ការវាយប្រហារតាមអាកាស។ ក្រុមហាម៉ាសដែលជាចលនាអ៊ីស្លាមរស់នៅតំបន់ហ្គាហ្សារាយការណ៍ថា ពួកគេជម្លៀសខ្លួនចេញពីអគារជាច្រើនរបស់ខ្លួន និងប្រកាសអាសន្ន។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ថា អ៊ីស្លាមជីហាដ(មិនមែនហាម៉ាស)អះអាងទទួលខុស ត្រូវចំពោះការវាយប្រហារប្រើគ្រាប់រ៉ុក្កែត។ Slier បន្ថែមថាភ្លាមៗនោះអ៊ីស្លាមជីហាដចេញមុខបដិសេធមិនធ្វើការទទួលខុសត្រូវ។ ជាក់ស្តែងដូចជាក្រុមហាម៉ាស់ហាក់ដូចជាប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយរបស់អ៊ីស្រាអែលថា ក្រុមហាម៉ាស់មិនចាប់អារម្មណ៍ថាមានរឿងកើតឡើងទេ ហើយមិនដឹងថាតើនរណាជាអ្នកបាញ់រ៉ុក្កែតទាំងពីរគ្រាប់នោះដែរ។
ខណៈដែលពុំមានក្រុមណាមួយអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ រដ្ឋមន្រ្តីអប់រំអ៊ីស្រាអែល និងសមាជិកក្រុមប្រឹក្សាសន្តិសុខលោក Naftali Bennett ប្រាប់ភ្នាក់ងារ RT ថាលោកជឿថាក្រុមហាម៉ាស់នឹងទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu រៀបចំកិច្ចប្រជុំ បន្ទាន់មួយជាមួយមេដឹកនាំសន្តិសុខរបស់គាត់នៅទីបញ្ជាការដ្ឋានការពារជាតិអ៊ីស្រាអែល (IDF) នៅទីក្រុង Tel Aviv ក្រោយពីមានការវាយប្រហារនេះ។
មេដឹកនាំកងទ័ពរាយការណ៍ថា ពួកគេព្រមព្រៀងគ្នាថានឹងធ្វើការឆ្លើយតបដ៏រឹងមាំ ប៉ុន្តែត្រូវប្រមាណកម្លាំង។ ទន្ទឹមនឹងនេះដែរ ក្នុងការផ្លាស់ប្តូរដ៏កម្រមួយក្រុមហាម៉ាសបានរាយការណ៍ថា ពួកគេផ្តល់ជំនួយរបស់ខ្លួនដល់អ៊ីស្រាអែលក្នុងការស្វែងរកជនល្មើសដែលធ្វើការវាយប្រហារនេះ។ ឧបទ្ទវហេតុនៅថ្ងៃ ព្រហស្បតិ៍គឺហេតុការណ៍ជាលើកទីមួយហើយចាប់តាំងពីសង្គ្រាមឆ្នាំ ២០១៤ ដែលគ្រាប់រ៉ុក ក្កែតបាញ់ចេញពីតំបន់ហ្គាហ្សាទៅដល់កន្លែងណាមួយនៅជិតទីក្រុង Tel Aviv ។