ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩
សិស្សសាលាម្នាក់ប្រើកាំបិតចាក់អ្នកគ្រូម្នាក់ និងបុគ្គលិកបីនាក់ផ្សេងទៀតនៅសាលាមួយនៅរដ្ឋធានីអូស្លូ ក្នុងប្រទេសន័រវេស។ជនរងគ្រោះគឺជាបុគ្គលិករបស់សាលា Brynseng នៅភាគ ខាងកើតទីក្រុងហើយពួកគេត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសតិចតួច។
អ្នកវាយប្រហារជាសិស្សក្នុងសាលារៀនត្រូវប៉ូលិសចាប់ខ្លួន ប៉ុន្តែហេតុផលនៅពីក្រោយឧបទ្ទវហេតុនេះមិនទាន់ច្បាស់នៅឡើយទេ។ អ្នកនាំពាក្យរបស់នាយកដ្ឋានប៉ូលិស Oslo និយាយថា ការស៊ើបអង្កេតមួយចាប់ផ្តើមហើយមន្ត្រីប៉ូលិសសួរនាំសាក្សី។
លោក Sven Christian Lie និយាយថា “វាជាក្មេងប្រុសតូចម្នាក់ត្រូវគេចាប់ខ្លួនហើយខ្ញុំមិនអាចនិយាយអ្វីបន្ថែមទៀតអំពីកម្រិតថ្នាក់រៀននោះទេ”។ ប៉ូលិសបង្ហាញផងដែរថា សិស្សអាចជាសាក្សីក្នុងហេតុការណ៍នេះ ហើយការវាយប្រហារនេះពុំបណ្តាលឱ្យមានកុមាររងគ្រោះទេ។