តំបន់Crimeaមិនមានយន្តហោះទម្រាក់គ្រាប់បែករយះចម្ងាយឆ្ងាយទេ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩

គណៈកម្មាធិការការពារជាតិក្នុងសភារុស្ស៊ីបដិសេធរបាយការណ៍មុនថាយន្តហោះទម្លាក់​គ្រាប់បែកយុទ្ធសាស្រ្ត និងប្រព័ន្ធមីស៊ីល Iskander ដាក់ពង្រាយនៅតំបន់ Crimea ខណៈ ដែល​មានការបញ្ជាក់បន្ថែមថាឧបទ្វីបនេះប្រែក្លាយជាតំបន់មានកិច្ចការពារដ៏រឹងមាំមួយ។

គណៈ​កម្មាធិការការពារសន្តិសុខជាតិរបស់ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុង សេចក្តីថ្លែងការណ៍មុនអំពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ Tu២២M២ និងប្រព័ន្ធកាំជ្រួចមីស៊ីល Iskander-M ជាការយល់ច្រឡំ។

សេចក្តីថ្លែងការណ៍នេះត្រូវបង្កើតឡើងដំបូងដោយប្រធានគណៈកម្មាធិការលោក Viktor Bondarev ហើយចាប់តាំងពីពេលនោះមកមានការប្រមូលផ្តុំព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយ។ ប្រមុខគណៈកម្មាធិ​ការការពារ​ជាតិViktor Bondarev រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Vladimir Shamanov ច្រានចោលរបាយការណ៍នេះ ដោយនិយាយថាកម្លាំងចម្រុះដែលពង្រាយក្នុងតំបន់ Crimea មានសមត្ថភាពពេញលេញក្នុងការវាយបកចំពោះការប៉ុនប៉ងវាយប្រហារណាមួយ។

ប្រព័ន្ធការពារដែនអាកាសប្រមូលផ្តុំសកម្មភាពយ៉ាងច្រើនចាប់តាំងពីមានការបង្រួបបង្រួមជាមួយប្រទេសរុស្ស៊ីនៅឆ្នាំ២០១៤ ដែលបង្កើតឡើងដោយគណៈកម្មាធិការសហព័ន្ធ។ ប្រព័ន្ធប្រឆាំងមីស៊ីល និងប្រឆាំងខ្យល់ មានសមត្ថភាពក្នុងកិច្ចពារគួរឱ្យទុកចិត្តពីការវាយប្រហារតាមអាកាស។ សេវាសារព័ត៌ មានរបស់គណៈកម្មាធិការនេះប្រាប់ភ្នាក់ងារ TASS ថា ក៏មានប្រព័ន្ធមីស៊ីល Bastion ប្រឆាំងនាវាមានមូលដ្ឋាននៅតាមឆ្នេរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here