ចោរប្លន់ធនាគារម្នាក់ប្រើប្រាស់គ្រាប់បែកក្លែងក្លាយត្រូវជាប់គុក

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩

យោងតាមរបាយការណ៍មានបុរសម្នាក់ប្លន់ធនាគារដោយប្រើគ្រាប់បែកក្លែងក្លាយផលិតចេញពីប្រអប់ក្រដាសរំដោយក្រណាត់ខ្មៅជាមួយនឹងតេលេបញ្ជាទូរទស្សន៍ត្រូវជាប់ពន្ធនាគារ។លោក Ion Craciunescu វ័យ៦៤ឆ្នាំសារភាពថាប្លន់ធនាគារ Co-operative Bank នៅផ្លូវអាលម៉ា ទីក្រុងលូតុន កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

ប៉ូលិស Bedfordshire និយាយថាគាត់បានគំរាមកំហែងដល់បុគ្គលិកឱ្យមានការភ័យរន្ធត់ ហើយប្រាប់ពួកគេថាគាត់នឹងបំផ្ទុះគ្រាប់បែកបើសិនជាមិនធ្វើតាមការទាមទាររបស់គាត់ ។គាត់ត្រូវជាប់ពន្ធនាគារអស់រយៈពេល២ឆ្នាំ ក្នុងសាវនាការ នៅតុលាការ Luton Crown ផងដែរ។

ស្ត្រីជាអ្នកនាំពាក្យរបស់ប៉ូលិសម្នាក់និយាយថា លោក Craciunescu ជាជនជាតិរ៉ូម៉ានីដែលគ្មានទីលំនៅច្បាស់លាស់ដាក់កាបូបដែលមានគ្រាប់បែកក្លែងក្លាយនៅលើតុ បន្ទាប់ពីទាមទារប្រាក់ពីបុគ្គលិកធនាគារ។ បន្ទាប់មកគាត់យកប្រាក់ ទៅចំណាយនៅកន្លែងកំសាន្តសម្រាប់មនុស្សចាស់ថ្លៃសណ្ឋាគារ និងស្រាផងដែរ។

គ្រាប់បែកនេះក្រោយមកត្រូវគេរកឃើញថា មិនមែនជាគ្រឿងផ្ទុះពិតនោះទេ ប៉ុន្តែវាជាលិការដែលរុំដោយក្រណាត់ខ្មៅ ជាមួយនឹងតេលេបញ្ជារទូរទស្សន៍ ដែលគាត់លួចពីបន្ទប់សណ្ឋាគារតែប៉ុណ្ណោះ។

ប៉ូលិសសើបអង្កេត Mandy Godfree និយាយថា សមាជិកបុគ្គលិកមានការភ័យខ្លាចយ៉ាងពិតប្រាកដ ចំពោះជីវិត ដោយមិនដឹងថាឧបករណ៍ដែលបន្សល់ទុកនៅកន្លែងកើតហេតុនោះជាគ្រាប់បែកក្លែងក្លាយនោះទេ។ បទពិសោធន៍មួយនេះ បានធ្វើឱ្យមានស្លាកស្នាមផ្លូវចិត្តយូរអង្វែង ដែលនឹងត្រូវការពេលវេលា ដើម្បីឱ្យបានធូរស្បើយឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here