ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩
រថយន្តក្រុងបណ្តាលឱ្យផ្លូវហាយវេមួយត្រូវជាប់គាំង បន្ទាប់ពីការភ័យខ្លាចការបំផ្ទុះគ្រាប់បែក ខណៈកំពុងធ្វើដំណើរ។ អ្នកបើកបរបានហៅប៉ូលិស បន្ទាប់ពីអ្នកធ្វើដំណើរផ្សេងទៀតមានការព្រួយបារម្ភអំពីភ្ញៀវម្នាក់ ដែលធ្វើដំណើរចេញពីព្រលានយន្តហោះ Stansted ទៅកាន់ទីក្រុងឡុងដ៏។
ប៉ូលិស Essex បាននិយាយថា ខណៈនោះមន្រ្តីប៉ូលិសមកដល់កន្លែងកើតហេតុ នៅប្រហែលវេលាម៉ោង ២:៣០GMT និងបិទផ្លូវ M11 ទាំង២ទិសដៅផងដែរ។ កម្លាំងបាននិយាយថា ក្រោយមកក៏មានការចាប់ខ្លួនបុរសវ័យ២០ឆ្នាំម្នាក់ ជាជនសង្ស័យដែលធ្វើការគំរាមបំផ្ទុះគ្រាប់បែកខាងលើនេះ ហើយយើងមិនត្រូវបានចាត់ទុកជាអំពើភេរវកម្មនោះទេ។
សូមបញ្ជាក់ថា ផ្លូវចំណុចប្រសព្វស្ពាន ៨ សម្រាប់ទៅកាន់ ព្រលានយន្តហោះ Stansted និងចំណុចប្រសព្វ៧ សម្រាប់ទៅកាន់ផ្លូវ A414 ត្រូវបើកឱ្យធ្វើដំណើរធម្មតាវិញ មុនពេលម៉ោង ៦:៣០GMT ថ្ងៃដដែលនោះផងដែរ៕
