ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩
យោងតាមប្រភពសន្តិសុខនិយាយថា យ៉ាងហោចណាស់មានមនុស្ស១២នាក់ត្រូវសម្លាប់កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីធុងឧស្ម័នផ្ទុះនៅរោងចក្រជីអេហ្ស៊ីបជាប់ឆ្នេរសមុទ្រក្រហម។
ចំនួនអ្នកស្លាប់និងរបួសចុងក្រោយបំផុតនៅក្នុង Ain Sokhna មិនទាន់ត្រូវបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP ដកស្រង់ប្រភពវេជ្ជសាស្ត្រដោយនិយាយថា សាកសពចំនួន១០ត្រូវរកឃើញបន្ទាប់ពីឧបទ្ទវហេតុមួយ។
ទីភ្នាក់ងារសារព័ត៌មានអេហ្ស៊ីប MENA និយាយថាមនុស្សសរុប១៥នាក់ស្លាប់និងរងរបួស។
