ប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ និង Jordanទាមទារឲ្យមានការប្រយុទ្ធប្រឆាំងគ្រប់អំពើភេរវកម្ម

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩

ប្រធានាធិបតីអេហ្ស៊ីបលោកAbdel Fattah El Sisi ស្ដេច Jordan Abdullah II និង​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកAdil Abdul Mahdiចេញសេចក្តីថ្លែងការណ៍មួយនៅចុងបញ្ចប់នៃកិច្ចប្រជុំដែលរៀបចំឡើងនៅក្នុងទីក្រុងCairoរបស់អេហ្ស៊ីប ដោយឯកភាពលើសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើភេរវកម្ម។

ការប្រយុទ្ធប្រឆាំងភេវរកម្មនេះរួមមានការផ្តល់មូលនិធិ និងការបំពាក់អាវុធដល់ក្រុមភេរវករក៏ដូចជាការការពារដល់ពួកភេរវករ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអេស៊ីបកាលពីថ្ងៃអាទិត្យនេះ។ វាបានជំរុញឲ្យមានដំណោះស្រាយចំពោះវិបត្ដិនានាដែលកំពុងប្រឈមមុខនឹងបណ្តាប្រទេសអារ៉ាប់មួយចំនួន។

ប្រទេសទាំងបីបានរំលឹកឡើងវិញនូវការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងការប្រយុទ្ធប្រឆាំងរបស់ពួកគេដើម្បីទទួលសិទ្ធិស្របច្បាប់របស់ពួកគេដែលជាផ្នែកមួយនៃសិទ្ធិក្នុងការបង្កើតរដ្ឋឯករាជ្យរបស់ពួកគេជាមួយក្រុងយេរូសាឡឹមខាងកើតដែលជារាជធានីរបស់ខ្លួន។

សេចក្តីថ្លែងការណ៍នេះគូសបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងដើម្បីបញ្ចប់ការកសាងឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអនុញ្ញាតឲ្យមានការវិលត្រឡប់មកវិញរបស់ប្រជាជនអ៊ីរ៉ាក់ដែលបានធ្វើការផ្លាស់ប្តូរទីលំនៅ។ ប្រមុខមេដឹកនាំទាំងបីរូបនេះត្រូវបានគេអបអរសាទរចំពោះទំនាក់ទំនងដ៏រឹងមាំ និងជាប្រវត្តិសាស្រ្តក្នុងចំណោមប្រទេសរបស់ពួកគេដោយបញ្ជាក់ពីភាពចាំបាច់ដើម្បីជំរុញឲ្យមានការសម្របសម្រួលត្រីភាគីបន្ថែមទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here