តុលាការអ៊ីរ៉ាក់កាត់ទោសសមាជិកISឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទធ្វើគ្រាប់បែកនៅរដ្ឋធានីMosul

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩

តុលាការអ៊ីរ៉ាក់កាត់ទោសសមាជិកISឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទធ្វើគ្រាប់បែកនៅរដ្ឋធានីMosul ជុំវិញការចូលរួមក្នុងការបង្កើតគ្រាប់បែកនៅក្នុងបន្ទាយមួយរបស់ក្រុមភេរវករ។

សារព័ត៌មានBaghdad Today ដកស្រង់សម្តីក្រុមប្រឹក្សាតុលាការកំពូលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទនេះថាសកម្មប្រយុទ្ធរូបនេះរកឃើញថាមានកំហុសពីបទកំពុងដំណើរការធ្វើការសិក្ខាសាលាមួយដើម្បីផលិតគ្រឿងផ្ទុះដែលស្ថិតនៅក្នុងស្រុកBa’ashiqah រដ្ឋធានីMosul។

គួររំលឹកថាអ្នកទោសនេះត្រូវចាប់ខ្លួននៅក្នុងទីក្រុង Samarra បន្ទាប់ពីរត់គេចខ្លួនពីរដ្ឋធានីMosul។ តុលាការអ៊ីរ៉ាក់បានផ្តន្ទាទោសសមាជិករដ្ឋអ៊ីស្លាមជាច្រើនដែលរួមមានទាំងសមាជិកជាស្ត្រីៗដ៏ច្រើនសន្ធឹកសន្ធាប់បន្ទាប់ពីបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ។

ចំនួនពិតប្រាកដនៃពួកសកម្មប្រយុទ្ធដែលជាប់ឃុំឃាំងនៅតែមិនទាន់ដឹងច្បាស់នៅឡើយ ប៉ុន្តែវាត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនរាប់ពាន់នាក់។ វាក៏មិនច្បាស់ថាតើមានសមាជិកប៉ុន្មាននាក់ដែលនឹងប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here