ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
អ្នកកាសែតអ៊ីតាលី និងអ្នកវិភាគលោក Giulietto Chiesa ប្រាប់ភ្នាក់ងារ TASS នៅថ្ងៃអង្គារ ថា អាមេរិកសម្រេចចិត្តទទួលស្គាល់អធិបតេយ្យភាពអ៊ីស្រាអែលលើផ្នែកមួយនៃទឹកដីរបស់ស៊ីរី ដោយមានបំណងធ្វើឱ្យប្រទេសស៊ីរីមានអស្ថិរភាពបង្កើនជម្លោះជាមួយទីក្រុង Tel Aviv និងបង្កើនហានិភ័យជម្លោះជាមួយប្រទេសអ៊ីរ៉ង់។
“នេះគឺជាការសម្រេចចិត្តដ៏សំខាន់មួយហើយវានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថានភាពក្នុងតំបន់ដោយហេតុផលផ្សេងៗ “ទីមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រទេសស៊ីរីមានអស្ថិរភាពដល់កម្រិតមួយដោយបង្កើតការប៉ះទង្គិចជាមួយអ៊ីរ៉ង់។ ទីពីរលោក Trump បង្ហាញការគាំទ្រយ៉ាងពេញទំហឹងពីផ្នែករដ្ឋបាលចំពោះការទទួលស្គាល់របស់ទីក្រុងវ៉ាស៊ីនតោនទៅកាន់ទីក្រុងយេរូសាឡឹមជារដ្ឋធានីអ៊ីស្រាអែល ប៉ុន្តែវាជាគោលនយោបាយយុទ្ធសាស្ត្រ។
“ជាការពិតសហរដ្ឋអាមេរិចបង្កើនកិច្ចការពារដើម្បីគ្រប់គ្រងតំបន់នេះឡើងវិញ។ អ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែមានគ្រោះថ្នាក់គឺសហរដ្ឋអាមេរិកស្ថិតក្នុងវិបត្តិនយោបាយហើយឥទ្ធិពលរបស់ខ្លួននៅលើឆាកអន្ដរជាតិកំពុងធ្លាក់ចុះ។ លោក Chiesa មានប្រសាសន៍ថាលោកជឿជាក់ថា នៅពេលអនាគតបណ្តាប្រទេសនៅសហភាពអឺរ៉ុបនឹងបដិសេធមិនទទួលស្គាល់ថា Golan Heights ជាទឹកដីអ៊ីស្រាអែល។
លោក Chiesa គិតថាសហរដ្ឋអាមេរិកនឹងព្យាយាមដាក់សម្ពាធជាបឋមនិងសំខាន់បំផុតលើរដ្ឋតូចៗរបស់សហភាពអឺរ៉ុបឱ្យកាន់តែខ្លាំងជាងមុន ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រថ្មីរបស់អ៊ីស្រាអែល។ នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Binyamin Netanyahu ក្នុងសេតវិមាននៅថ្ងៃទី២៥ ខែមីនា លោកប្រធានាធិបតីអាមេរិក Donald Trump ចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការទទួលស្គាល់ថា អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើដែនដី Golan heights ។
មុននេះប្រទេសរុស្ស៊ី និងស៊ីរីក៏ដូចជាបណ្តាប្រទេសសំខាន់ៗនៅអឺរ៉ុបរួមទាំងប្រទេសអាឡឺម៉ង និងបារាំងជំទាស់នឹងទង្វើឯកតោភាគីនេះ។ តំបន់ Golan Heights ដែលជាផ្នែកសំខាន់មួយរបស់ប្រទេសស៊ីរី ដែលប្រទេសអ៊ីស្រាអែលចាប់ផ្តើមរឹបអូសនៅឆ្នាំ ១៩៤៤ ក្នុងសង្គ្រាមប្រាំមួយថ្ងៃនៅឆ្នាំ ១៩៦៧ ។ ដប់បួនឆ្នាំក្រោយមកសភាអ៊ីស្រាអែលប្រកាសឯកតោភាគីអំពីអធិបតេយ្យភាពគ្រប់គ្រងលើដែនដី Golan heights ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ១៩៨១ច្រានចោលសកម្មភាពទាំងអស់របស់អ៊ីស្រាអែលថា ជាមោឃៈ និងគ្មានន័យ។
