ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
ប្រធានាធិបតីរុស្ស៊ី និងលីបង់គាំទ្រដំណើរការដោះស្រាយបញ្ហានយោបាយក្នុងប្រទេសស៊ីរី និងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេស។ លោកលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមក្រោយពីមានការចរចានៅទីក្រុងម៉ូស្គូនៅថ្ងៃអង្គារ។
“ដោយគោរពសិទ្ធិឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីរបស់សាធារណរដ្ឋអារ៉ាប់ ស៊ីរីក៏ដូចជាការបន្តពីជំហរមូលដ្ឋាន ចំពោះការខ្វះជម្រើសដោះស្រាយបញ្ហានៅប្រទេសស៊ីរីនោះ ប្រទេសរុស្ស៊ី និងលីបង់ចេញមុខដោះស្រាយជម្លោះការទូតក្នុងប្រទេសនោះដោយឈរលើមូលដ្ឋាននៃសេចក្តី សម្រេច លេខ២២៥៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការសម្រេច ចិត្ត របស់សភាជាតិស៊ីរីនៅសូជី។
នេះបើតាមឯកសារដែលចុះផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង។«ប្រទេសរុស្ស៊ី និងលីបង់បង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាចំពោះ កិច្ចប្រឹងប្រែងរបស់អាជ្ញាធររបស់សាធារណរដ្ឋអារ៉ាប់ស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មពីរដ្ឋអ៊ីស្លាម Jabhat al-Nusra (ហាមឃាត់ក្នុងប្រទេសរុស្ស៊ី) និងក្រុមដែលជាប់ពាក់ព័ន្ធជាមួយ ពួកគេ»។ក្រុមមេដឹកនាំលើកឡើងក្នុងសេចក្តីថ្លែងការណ៍។