លោកនាយករដ្ឋមន្ត្រីMahathirយន្តហោះចម្បាំងម៉ាឡេស៊ីចាស់មែនប៉ុន្តែដំណើរការល្អ

0

ប្រភពព័ត៌មានពី Channel NewsAsia ចេញផ្សាយថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៩

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohamad និយាយនៅថ្ងៃអង្គារថា យន្តហោះចម្បាំងចាស់នៅតែដំណើរការបានល្អ ហើយអាចប្រើប្រាស់រយៈពេលជាច្រើនឆ្នាំបន្តទៀត។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅឯពិព័រណ៍អន្តរជាតិសមុទ្រ និងអវកាស Langkawi (Langkawi International Maritime and Aerospace Exhibition) លោក Mahathir និយាយថាទោះបីជាយន្ដហោះនេះទិញជាយូរឆ្នាំមកហើយក៏ដោយ សមត្ថភាពពួកវានៅតែស្ថិតក្នុងកម្រិតល្អបំផុតដោយសារតែពួកវាថែរក្សាយ៉ាងល្អ។

នៅពេលត្រូវគេសួរថា តើប្រទេសម៉ាឡេស៊ីមានផែនការផ្លាស់ប្តូរយន្តហោះចាស់របស់ខ្លួនទេ លោកនិយាយថា “ពិតមែនហើយ យើងពិតជាចាប់អារម្មណ៍ក្នុងការទិញយន្តហោះចម្បាំងថ្មី ប៉ុន្តែវានៅមិនទាន់ដល់ពេលនោះទេ។ យើងរកឃើញនូវយន្តហោះចម្បាំងដែលយើងទិញកាលពីពេលមុនដែលនៅតែអាចដំណើរការបានយ៉ាងល្អ។ យើងអាចមើលឃើញនៅថ្ងៃនេះថា ពាក់ព័ន្ធនឹងយន្តហោះចាស់ទាំងនេះ ពួកវាត្រូវគេមើលថែទាំងបានយ៉ាងល្អ ហើយផ្អែកលើកម្លាំងម៉ាស៊ីនរបស់វាគឺអាចប្រើប្រាស់បានរយៈពេលយូរទៀត”។

កាលពីខែកក្កដាឆ្នាំមុននេះ រដ្ឋមន្ត្រីការពារជាតិលោក Mohamad Sabu បង្ហាញថា មានតែយន្តហោះចម្បាំងធុនស្រាលរុស្ស៊ីចំនួន 4 គ្រឿងប៉ុណ្ណោះដែលគ្រប់គ្រងដោយកងទ័ពអាកាសរបស់ប្រទេសម៉ាឡេស៊ីដែលអាចហោះហើរបាន។ មួយខែក្រោយមក រដ្ឋមន្ត្រីរូបនេះនិយាយនៅក្នុងសភាថា ទ្រព្យសម្បត្តិរបស់ក្រសួងការពារជាតិរបស់ប្រទេសម៉ាឡេស៊ីនេះជាប់«ចំណាត់ថ្នាក់ទាបបំផុត»នៅតំបន់អាស៊ីអាគ្នេយ៍នេះ។

លោក Mohamad និយាយថា “នៅក្នុងលក្ខខណ្ឌនៃកងទ័ពជើងទឹក និងអាកាស និងអ្នកដទៃផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍នេះ យើងស្ថិតនៅបាតគេតែម្តង។ ប្រទេសរៀតណាមគឺស្ថិតនៅឆ្ងាយនាំមុខយើង ហើយប្រទេសឥណ្ឌូណេស៊ីស្ថិតនៅលើចំណាត់ថ្នាក់កំពូល ខណៈប្រទេសម៉ាឡេស៊ីគឺទាបបំផុត”។ លោក Mahathir និយាយថានៅចុងសប្តាហ៍នេះថា ប្រទេសម៉ាឡេស៊ីអាចនឹងសងសឹកប្រឆាំងនឹងផែនការសហភាពអឺរ៉ុប (EU) ទប់ស្កាត់ការប្រើប្រាស់ប្រេងដូងតាមរយៈការទិញយន្ដហោះចម្បាំងថ្មីពីប្រទេសចិនជំនួសឱ្យក្រុមហ៊ុនអាវុធរបស់អឺរ៉ុបនោះ។

ប្រទេសម៉ាឡេស៊ីជាប្រទេសផលិតប្រេងដូងធំទី 2 នៅលើពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសជិតខាង ហើយថ្មីៗនេះក៏ប្រទេសនេះក៏អាចគំរាមកំហែងដល់ការរៀបចំផែនការឧស្ម័នជីវៈឥន្ធនៈរបស់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកត់សម្គាល់ថា គាត់មិនបានប្រកាសសង្រ្គាមលើសហភាពអឺរ៉ុបទេ ព្រោះប្រទេសរបស់គាត់ត្រូវការទំនិញពីប្លុកដែលសមាជិកជាច្រើនក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលរបស់​ប្រទេសម៉ាឡេស៊ីនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here