ហេតុការណ៏បំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស៧នាក់ស្លាប់រួមទាំងកុមារ៤នាក់នៅមន្ទីរពេទ្យ​ក្នុងប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩

អង្គការសង្គ្រោះកុមារ Save the Children និយាយនៅថ្ងៃអង្គារថា យ៉ាងហោចណាស់មាន មនុស្ស៧នាក់ត្រូវសម្លាប់ និង៨នាក់ផ្សេងទៀតរងរបួស​ក្រោយពីមានការវាយប្រហារបំផ្ទុះគ្រាប់នៅមន្ទីរពេទ្យជនបទមួយនៅភាគខាងជើងប្រទេសយេម៉ែនក្នុងថ្ងៃខួប៤ឆ្នាំនៃជម្លោះ។

អង្គការក្រៅរដ្ឋាភិបាលស្ថិតទីតាំងនោះនិយាយថា គ្រាប់បែកវាយប្រហារលើស្ថានីយប្រេងឥន្ធនៈមួយក្បែរមន្ទីរពេទ្យ Kitaf នៅម៉ោង៩និង៣០នាទី ក្រោយពេលមន្ទីពេទ្យបើកទ្វាតែរយៈពេលកន្លះម៉ោង ខណៈដែលក្នុងមន្ទីពេទ្យកំពុងចាប់ផ្តើមមមាញឹក។ បុគ្គលិកសុខា​ភិបាលថាក្មេងៗចំនួន៤នាក់​ និងសន្តិសុខម្នាក់ស្លាប់។ អង្គការ Save the Children និយាយថាមានមីស៊ីលធ្លាក់នៅចម្ងាយមិនដល់៥០ម៉ែត្រពីអគារ​សំខាន់របស់​មន្ទីរ​ពេទ្យ។

លោក Miles បញ្ជាក់ថាការវាយប្រហារបែបនេះជាការបំពានច្បាប់អន្តរជាតិ និងភាគីសង្គ្រាមទាំងអស់នៅប្រទេសយេម៉ែនមិនយកចិត្តទុកដាក់ទាំងស្រុងលើច្បាប់ជាមូលដ្ឋានរបស់សង្គ្រាម។តួលេខដែលចេញផ្សាយពីមុនបង្ហាញថា គ្រាប់បែកបរទេស​សម្លាប់ ឬបង្កររបួសដល់ក្មេងៗជាមធ្យមចំនួន៣៧នាក់។ អង្គការសប្បុរសធម៌នេះ​អំពាវនាវ​ឱ្យបញ្ឈប់ការលក់អាវុធភ្លាមៗទៅឱ្យអ្នកដែលកំពុងប្រយុទ្ធគ្នាក្នុងប្រទេសយេម៉ែន និងធ្វើការ​ស៊ើប​អង្កេតលើការវាយប្រហារនាពេលថ្មីៗនេះ។

កម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ី​ប្រយុទ្ធប្រ​ឆាំង​ក្រុមឧទ្ទាម Houthi Shiite តាំងពីឆ្នាំ២០១៥ ក្រោយពី ក្រុម Houthis ផ្តួល​រំលំរដ្ឋាភិបាលលោក Abdrabbuh Mansour Hadi ។ ការប្រយុទ្ធគ្នាសម្លាប់មនុស្សរាប់ពាន់​នាក់ ខណៈ បណ្តាលឱ្យមានកង្វះស្បៀងអាហារ  និងជំងឺឆ្លងធ្ងន់ធ្ងរ ហើយ៨០ភាគរយនៃប្រជាជនចំនួន ២៤ លាននាក់របស់ប្រទេសយេម៉ែនត្រូវការជំនួយ។ នេះបើយោងតាមប្រភពព័ត៌មានពីប្រធានមនុស្សធម៌របស់អង្គការសហប្រជាជាតិលោក Mark Lowcock ។

តាមរយៈការត្រួតត្រាលើដែនអាកាសរបស់ប្រទេសយេម៉ែន និងមានការគាំទ្រពីប្រទេសភាគខាងលិច តាមរយៈការផ្តល់អាវុធការស៊ើបការណ៍ និងផ្តល់ភ័ស្តុភារពីការវាយប្រហារតាមអាកាសនោះ កម្លាំងអារ៉ាប៊ីវាយប្រហារជាទៀងទាត់លើសាលារៀន ទីផ្សារ និងពេទ្យនៅប្រទេសយេម៉ែន។ បើទោះ​ជា​មាន ប្រទេសអារ៉ាប៊ីវាយប្រហារបំផ្ទុះគ្រាប់បែកលើគោលដៅដែលគ្មានយោធាក្តីក៏ហេតុការណ៍នេះធ្លាប់ត្រូវអង្គការសប្បុរសធម៌រិះគន់។

LEAVE A REPLY

Please enter your comment!
Please enter your name here