ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩
សារព័ត៌មាន SANAនិយាយថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបង្ក្រាបការវាយប្រហារពីអ៊ីស្រាអែលដែលទម្លាក់មីស៊ីលនៅតំបន់ភាគឥសាន្តនៃទីក្រុងអាឡេប៉ូ។ ក្រៅពីនេះក៏មានសេចក្តីរាយការណ៍ពីការដាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង និងព្រលានយន្តហោះស៊ីវិលដែលជាកន្លែងគេកំណត់គោលដៅ។
ប្រភពព័ត៌មានយោធាមួយដកស្រង់សម្តីដោយស់ភ្នាក់ងារព័ត៌មាន SANA ថា ការវាយប្រហារនេះកើតឡើងនៅវេលាម៉ោង២៣:00ម៉ោងក្នុងស្រុកដែលបង្ខំឱ្យក្រុងដាម៉ាសធ្វើសកម្មភាពបាញ់មីស៊ីលរបស់ខ្លួនដើម្បីទម្លាក់គ្រាប់រ៉ុកក្កែត។ គេរាយការណ៍ថា គ្រាប់មីស៊ីលអ៊ីស្រាអែលតម្រង់គោលដៅលើតំបន់ឧស្សាហកម្ម Sheikh Najjar ទៅភាគខាងជើងក្រុងអាឡេប៉ូ និងលើតំបន់តាំងទីលំនៅរបស់ Jibrin នេះយោងតាមប្រភពព័ត៌មានពីមូលដ្ឋានជីវពលមួយប្រាប់ទៅកាន់ Sputnik ។
ប្រភពនិយាយថា គ្រាប់រ៉ុក្កែតកំណត់គោលដៅលើព្រលានយន្តហោះស៊ីវិលក្នុងទីក្រុង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរីចាប់តាំងពីខែធ្នូឆ្នាំ២០១៦ មក។ យោងតាមរបាយការណ៍ជាច្រើនបញ្ជាក់ឱ្យដឹងថាក្រុងអាឡេប៉ូស្ថិតក្នុងភាពងងឹតក្រោយពីដាច់ចរន្តអគ្គិសនីដ៏ធំសម្បើម។ ប្រទេសអ៊ីស្រាអែលកំណត់គោលដៅដោយអះអាងថា ជាកំណត់គោលដៅលើទី តាំងរបស់អ៊ីរ៉ង់ក្នុងប្រទេសស៊ីរី និងមិនបានបញ្ជាក់ពីគោលដៅចុងក្រោយរបស់ការវាយ ប្រហារនោះទេ។
របាយការណ៍លើសង្គមលើកឡើងថា គោលដៅមួយក្នុងចំណោម គោលដៅជាច្រើនអាចជាឃ្លាំងផ្ទុកគ្រាប់បែកមួយនៅក្បែរមូលដ្ឋានទ័ពយោធា Al-Nayrab នៅភាគអាគ្នេយ៍នៃទីក្រុងអាឡេប៉ូ។ លើកមុនប្រទេសអ៊ីស្រាអែលបាញ់លើប្រទេសស៊ីរី ក្នុងខែមករា ដោយអ៊ីស្រាអែលនិយាយថា ពួកគេកំពុងវាយប្រហារទៅលើកងកម្លាំង Quds របស់អ៊ីរ៉ង់ ហើយព្រមាន ក្រុងដាមាសមិនឱ្យសងសឹក។
រដ្ឋាភិបាលស៊ីរីប្រកាសថា ការវាយប្រហារនោះសម្លាប់ទាហានស៊ីរីចំនួន ៤ នាក់ និងបង្ករឱ្យមនុស្ស ៦ នាករងរបួស និងបំផ្លិចបំផ្លាញអាកាសយានដ្ឋានអន្តរជាតិ Damascus ។ ភ្នាក់ងារព័ត៌មាន SANA រាយការណ៍ថា ពុំមានរបាយការណ៍អំពីជនរងគ្រោះ ផលប៉ះពាល់បន្ថែមទៀតទេ ដោយមានតែការខូចខាតលើសម្ភារៈមួយចំនួនប៉ុណ្ណោះ។
