ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩
ផ្លូវធំមួយនៅទីក្រុង Leeds ត្រូវបិទអស់រយៈពេលជាច្រើនម៉ោងបន្ទាប់ពីការរកឃើញកាំភ្លើងត្បាល់ដែលសង្ស័យ។ ប៉ូលិស Yorkshire ភាគខាងលិចនិយាយថា ផ្លូវក្រោនត្រុងត្រូវដាក់របាំងប៉ូលិលដោយសារតែការទទួលបានរបាយការណ៍ អំពីការសង្ស័យដំបូង ឬកាំភ្លើងត្បាល់សល់ពីសង្គ្រាមលោកលើកទី២។
ក្រុមកម្ចាត់គ្រាប់បែករបស់កងទ័ព ធ្វើការត្រួតពិនិត្យការផ្ទុះរបស់ឧបករណ៍នេះ នៅក្នុងឧទ្យាន East End នៅវេលាម៉ោងប្រហែល១៦:៣០GMT។ ហេតុការណ៍នេះ គេជឿថាត្រូវអ្នកនេសាទរកឃើញមេដែកនៅក្បែរនោះ នៅក្នុងទន្លេ Aire ផងដែរ។ ហើយផ្លូវនេះក៏ត្រូវបើកឡើងវិញនៅប្រហែលជាម៉ោង ១៦:០០GMT នៅថ្ងៃខែឆ្នាំដដែលផងដែរ៕
