ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា មនុស្សប្រមាណ១លាននាក់ដើរដង្ហែរតាមដងផ្លូវនៅនៅក្នុងប្រទេសអាល់ហ្ការីនៅថ្ងៃសុក្រនេះដើម្បីទាមទារឱ្យមានការលាលែងពីតំណែងរបស់លោក ប្រធានាធិបតី Abdelaziz Bouteflika ។
នេះជាបាតុកម្មដ៏ធំបំផុតចាប់តាំងពីភាពចលាចលផ្ទុះឡើងកាលពី៦សប្តាហ៍មុននេះ។ របាយការណ៍មុនៗនិយាយថា ប៉ូលិសអាល់ហ្ការីប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីព្យាយាមបំបែកក្រុមបាតុករជាច្រើនថ្ងៃបន្ទាប់ពីកងទ័ពអំពាវនាវឱ្យលោកប្រធានាធិបតី Bouteflika បញ្ចប់វិបត្ដិនយោបាយដែលកើតឡើងជាច្រើនសប្តាហ៍នេះ។
ការតវ៉ាដែលផ្ទុះឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈគឺមានលក្ខណៈសន្តិភាពទេ ប៉ុន្តែនេះគឺជាការដាក់សម្ពាធទៅលើយោធាដើម្បីរក្សានូវស្ថិរភាពនៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះផងដែរ៕