លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសនឹងព្យាយាមយល់ព្រមជាមួយគណបក្សពលករលោក Jeremy Corbyn

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩

លោកស្រីនាយករដ្ឋមន្ត្រី Theresa May និយាយថា លោកស្រីនឹងស្នើសុំផ្នែកបន្ថែមទៀតទៅលើមាត្រា៥០សម្រាប់ចក្រភពអង់គ្លេសអាចនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែមេសាផងដែរ។

លោកស្រីបានដោះស្រាយបញ្ហាជាមួយថ្នាក់ដឹកនាំគណបក្សពលករលោក Jeremy Corbyn ដើម្បីបង្កើតកិច្ចព្រមព្រៀងមួយរវាងភាគីទាំង២ នៅក្នុងរដ្ឋសភា ដែលអាចនឹងយល់ព្រមសម្រេចផងដែរ។

លោកស្រីបាននិយាយថា ប្រសិនបើមិនអាចយល់ស្របបានទេនោះ ពួកគេអាចជ្រើសរើសជំរើសមួយចំនួនទៀតដើម្បីស្នើទៅកាន់ The House of Commons ដែលជាសភាជាន់ទាបរបស់ចក្រភពអង់គ្លេស។

លោកស្រី May បន្ថែមថាជំរើសទាំងនោះនឹងត្រូវលើកឡើងនៅក្នុងសំណើច្បាប់ថ្មីមួយនៅមុនថ្ងៃទី២២ ខែឧសភា ដូចនេះចក្រភពអង់គ្លេសមិនចាំបាច់ចូលរួមក្នុងការបោះឆ្នោតសភាអឺរ៉ុបនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here