ប៉ូលិសអ៊ីរ៉ាក់២នាក់រងរបួសដោយការវាយប្រហារគ្រាប់បែកក្នុងខេត្តDiyala

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាប៉ូលិសអ៊ីរ៉ាក់២នាក់ រួមទាំងមន្រ្តីម្នាក់រងរបួសកាលពីថ្ងៃអង្គារនេះនៅក្នុងហេតុការណ៍វាយប្រហារដោយគ្រាប់បែកមួយស្ថិតនៅភាគខាងកើតខេត្តDiyala។

ប្រភពប្រាប់គេហទំព័រពត៌មាន Baghdad Today ថាគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងកាលពីល្ងាចថ្ងៃនេះ ខណៈដែលរថយន្តប៉ូលិសបានធ្វើការឆ្លងកាត់តំបន់ al-Mansouriya ដែលមានចម្ងាយ ៤៦គីឡូម៉ែត្រពីភាគខាងកើតទីក្រុងBaqubah ដោយបានបណ្តាលឲ្យប៉ូលិស២នាក់ រួមទាំងមន្ត្រីម្នាក់ផងដែរទទួលរងរបួស។ ប្រភពបានប្រាប់ឲ្យដឹងទៀតថាកម្លាំងសន្តិសុខបានបើកការស៊ើបអង្កេតទៅលើការវាយប្រហារដោយគ្រាប់បែកនេះ។

គួររំលឹកថា អំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមានឡើងនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។

ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបានបណ្តាលឲ្យមនុស្សជាង៥លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ និងបានបណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការងារសម្របសម្រួលកិច្ចការមនុស្សធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here