ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩
ប្រធានាធិបតីលោក Nicolas Maduro ប្រកាសកម្លាំងយោធារបស់ប្រទេស Venezuela ត្រូវគេដាក់ឱ្យស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នដើម្បីការពារយុទ្ធសាស្រ្តសង្គ្រាមក្នុងលក្ខណៈប្រថុយប្រថានដោយអាមេរិកកំពុងមានគោលដៅផ្តួលរំលំរដ្ឋាភិបាលដោយធ្វើការវាយប្រហារលើសេវាសាធារណៈ។
លោក Maduro មានប្រសាសន៍ថា “ប្រទេស Venezuela កំពុងបង្ហាញឱ្យ ពិភពលោកឃើញថា មានការវាយប្រហារតាមអ៊ីនធឺណិត អាវុធអេឡិកត្រូម៉ាញ៉េទិច និងយុទ្ធសាស្ត្រសង្រ្គាមថ្មី ដែលមិនមែនជាការឈ្លានពានដោយផ្ទាល់ ឬការ ទម្លាក់គ្រាប់បែកដោយមីស៊ីលនោះទេ ប៉ុន្តែជាការទម្លាក់គ្រាប់បែកទៅលើសេវាសាធារណៈ សំខាន់ៗ” ។
លោកបន្ថែមថាស្ថានភាពរបស់ប្រទេសនេះនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។លោកប្រធានាធិបតីលើកឡើងថា គោលបំណងនៃយុទ្ធសាស្ដ្រនេះត្រូវគេធ្វើឡើងដើម្បី ឱ្យអស្ថិរភាពស្ថានភាពនៅវ៉េណេស៊ុយអេឡាគឺគ្រប់គ្រាន់ដើម្បីបង្កការប៉ះទង្គិចផ្ទៃក្នុង។លោកចោទប្រកាន់គណបក្សប្រឆាំងថា ពួកគេចូលរួមក្នុងគម្រោងព្រហ្មទណ្ឌដើម្បីទាញយកអត្ថប្រយោជន៍ពីសេណារីយ៉ូនៃភាពវឹកវរដើម្បីសម្លាប់លោកនិងអ្នកគាំទ្រដ៏ស្មោះត្រង់ដទៃទៀត។
លោកលើកឡើងផងដែរថា ក្រុមប្រឆាំងមានផែនការដើម្បីវាយប្រហារអង្គភាពយោធា” ។ដើម្បីប្រឈមមុខនឹងគ្រោះមហន្តរាយនេះលោក Maduro មានប្រសាសន៍ថា លោកប្រាប់ឱ្យ កងកម្លាំងនិងអង្គភាពការពារត្រៀមខ្លួនកម្រិតខ្ពស់បំផុត។ ដូចគ្នានេះដែរ លោកប្រធានាធិបតីអំពាវនាវដល់កងកម្លាំងការពារល្បីល្បាញចំនួន៥១០០០ នាក់ (ដែលមានអ្នកស្ម័គ្រចិត្តប្រមាណជាង ២,១ លាននាក់) ជួយដល់យោធាដោះស្រាយបញ្ហាទាក់ទងនឹងការគំរាមកំហែងដែលអាចកើតមាន។
