លោកTrumpសម្តែងការព្រួយបារម្ភចំពោះ​ការចំណាយ​លើផ្នែកយោធាប្រទេសចិន រុស្ស៊ី និងអាមេរិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩

ដោយបង្កើនថវិការបស់មន្ទីរបញ្ចកោណ និងទាមទារការចំណាយបន្ថែមទៀតពីអង្គការ NATO ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឥឡូវនេះកំពុងត្អូញត្អែរ ដោយលោកគិត ថា ប្រាក់ទាំងនោះ​គួរតែចំណាយលើផ្នែកអាវុធច្រើនជាងនៅកន្លែងផ្សេងទៀត។

លោក Trump សម្តែងការព្រួយបារម្ភអំពីការចំណាយរបស់យោធាអាមេរិក ចិន និងរុស្ស៊ី ក្នុងកិច្ចប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នៅសេតវិមាន នៅថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃកិច្ចចរចាបន្តដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្មរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។

ដូចដែលអ្នកដឹងហើយថាប្រទេសចិនកំពុងតែចំណាយប្រាក់យ៉ាងច្រើនទៅលើវិស័យយោធា ដូច្នេះ អាមេរិកក៏ដូច្នេះដែរ និងនៅមានប្រទេសរុស្ស៊ី។ លោក Donald Trump មានប្រសាសន៍ ថា  លោកគិតថា ប្រទេស ទាំងបីអាចប្រមូលផ្តុំគ្នានិងបញ្ឈប់ការចំណាយលើវិស័យនេះ ដោយចំណាយប្រាក់ទៅលើអ្វីដែលអាចផ្តល់ផលដល់សន្តិភាពយូរអង្វែង»។

សំណើលើ វិស័យយោធានោះពិតជាសម្បូរបែបដោយសារមកពីប្រធានាធិបតីផ្តល់ថវិការដល់មន្ទីរប៉ង់តាហ្គោនដល់វិស័យនេះរហូតដល់ជាង៧០០ ពាន់លានដុល្លារនៅឆ្នាំដំបូង ហើយសង្ឃឹមថា ថវិការនឹងអាចមានចំនួន ៧១៨ ពាន់លានដុល្លារ ឬច្រើនជាងនេះនៅឆ្នាំ២០២០  ដែលទឹក ប្រាក់នោះមានចំនួនច្រើនជាងទឹកប្រាក់បញ្ចូលគ្នារបស់បណ្តាប្រទេសផ្សេងៗទៀតចំនួន ១២ ប្រទេស។លោក Trump លើកឡើងម្តងហើយម្តងទៀតចំពោះ សម្ព័ន្ធមិត្តអង្គការ NATO លើការស្ទាក់ ស្ទើររបស់ពួកគេក្នុងការចំណាយយ៉ាងហោចណាស់២ ភាគរយនៃផលិតផល ក្នុងស្រុក សរុបរបស់ពួកគេ (GDP ) លើវិស័យយោធារបស់ពួកគេ រួមទាំងការទិញប្រព័ន្ធ អាវុធរបស់សហរដ្ឋអាមេរិក។

គេរាយការណ៍ថា លោកជម្រុញឱ្យក្រុមសម្ព័ន្ធមិត្ត​ចំណាយ​ប្រាក់​បន្ថែមលើ​វិស័យកងទ័ពអាមេរិកអាស្រ័យលើទំហំទឹកដីរបស់ពួកគេ ក៏ដូចជាគោល​នយោ​បាយ​​របស់​ពួកគេឱ្យមានកាន់តែមានលក្ខណៈប្រហាក់ប្រហែលជាមួយក្រុងវ៉ាស៊ីនតោន។ ថវិកា​​​លើវស័យយោធា ឆ្នាំ២០១៩ របស់ប្រទេសចិនត្រូវគេប៉ាន់ប្រមាណថា មានចំនួន ២២៤ ពាន់ លានដុល្លារ ហើយប្រទេសរុស្ស៊ីមានចំនួនតិចតួចបំផុត ៤៤ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ ដែរបំណុលជាតិអាមេរិកក៏កើនលើស២២ ពាន់ពាន់លានដុល្លារហើយកំពុង​បន្តកើន​ឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here