ភេរវករ៤នាក់ស្លាប់នៅក្នុងការប៉ះទង្គិចដ៏សាហាវជាមួយយុវជនយោធានៅអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩

ប្រភពសន្តិសុខមួយនិយាយថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៤នាក់ត្រូវសម្លាប់កាលពីថ្ងៃចន្ទនេះនៅក្នុងការប៉ះទង្គិចគ្នាយ៉ាងសាហាវជាមួយពួកយុទ្ធជនយោធាអ៊ីរ៉ាក់នៅក្នុងខេត្តAnbar។

ប្រភពដដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់គេហទំព័រBaghdad Today ថាកម្លាំងនៃកងកម្លាំងចលនាកុលសម្ព័ន្ធដែលគាំទ្ររដ្ឋាភិបាលបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយក្រុមភេរវកររដ្ឋអ៊ីស្លាមមួយក្រុមដែលស្ថិតនៅក្នុងភូមិមួយក្នុងខេត្តAnbar។

ការប៉ះទង្គិចគ្នានេះធ្វើឲ្យភេរវកររដ្ឋអ៊ីស្លាម៤នាក់ត្រូវសម្លាប់។ គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសនេះកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។

ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់ផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយបានក៏បានបណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។

LEAVE A REPLY

Please enter your comment!
Please enter your name here