Sunday, June 28, 2026

លោកSteven Bishop សារភាពចំពោះផែនការបំផ្ទុះគ្រាប់បែកវិហារអ៊ីស្លាមនៅទីក្រុងឡុងដ៏

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩

បុរសម្នាក់សារភាពថាគំរោងការវាយប្រហារដោយគ្រាប់បែកនៅវិហារអ៊ីស្លាមនៅភាគខាងត្បូងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ លោក Steven Bishop វ័យ៤១ឆ្នាំសារភាពថាទិញកាំជ្រួច និងមានការណែនាំអំពីរបៀបបង្កើតគ្រាប់បែកផ្ទុះផងដែរ។

លោក Steven Bishop មកពីតំបន់Thornton Heath មានគោលដៅលើវិហារ Morden Mosque នៅពេលប៉ូលិសចូលវាយឆ្មក់ចូលផ្ទះកាលពីថ្ងៃទី២៩ ខែតុលាឆ្នាំមុន។ លោកត្រូវកាត់ទោសនៅថ្ងៃពុធ បន្ទាប់ពីផ្តល់ចម្លើយនៅថ្ងៃបើកសវនាការនៅឯតុលាការ Kingston Crown ។

ដំបូងលោកត្រូវចោទប្រកាន់ពីបទរៀបចំអំពើភេរវកម្ម ប៉ុន្តែព្រះរាជអាជ្ញាទទួលយកការចោទប្រកាន់ចំពោះការកាន់កាប់នូវសារធាតុផ្ទុះ គោលបំណងបំផ្លាញជីវិត ឬទ្រព្យសម្បត្តិកាលពីថ្ងៃចន្ទ។ លោក Steven Bishop សារភាពពីពិរុទ្ធភាពចំពោះព័ត៌មានដែលមានប្រយោជន៍ដល់អ្នករៀបចំអំពើភេរវកម្ម ជាពិសេសកំណត់ត្រាសរសេរដោយដៃស្តីពីវិធីធ្វើឱ្យផ្ទុះ។

នៅពេលលោកត្រូវចាប់ខ្លួន លោកបានប្រាប់ប៉ូលិសថាចង់សងសឹកចំពោះការស្លាប់របស់ Saffie Roussos វ័យ៨ឆ្នាំដែលស្លាប់នៅក្នុងការវាយប្រហារនៅទីក្រុង Manchester Arena កាលពីឆ្នាំ២០១៧។ តុលាការបានស្តាប់ លោក Steven Bishop មានពិពណ៌នាអំពីប្រវត្ដិសុខភាពផ្លូវចិត្ត និងរបាយការរណ៍គ្រូពេទ្យចិត្តសាស្ត្រមួយចំនួនត្រូវរៀបចំឡើងនៅមុនការជំនុំជម្រះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here