ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩
ប្រទេសលីប៊ីវិលត្រលប់មកស្ថានភាពដើមវិញក្រោយពីមានការចូលរួមពីសំណាក់រដ្ឋាភិបាលមួយក្នុងចំនោមរដ្ឋាភិបាលទាំងពីររបស់ខ្លួនដែលបញ្ជូនទ័ពទៅTripoli។ អ្នកជំនាញម្នាក់ប្រាប់ភ្នាក់ងារ RT ថា ប្រសិនបើមានការបង្ហូរឈាមមួយកើតឡើងនៅទីនោះ វាជាលទ្ធផលដែលមិនអាចជៀសរួចពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការណាតូនៅឆ្នាំ២០១១។
ប្រទេសអាហ្វ្រិកខាងជើងធ្លាប់ទទួលបានស្ថេរភាព និងមានភាពរីកចម្រើ នដោយសារតែបានប្រាក់ចំណូលដ៏ច្រើនពីពាណិជ្ជកម្មប្រេង។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១១ នៅពេលដែលអង្គការណាតូគាំទ្រការបះបោររបស់ក្រុមសកម្មប្រយុទ្ធហើយជួយផ្តួលរំលំមេដឹកនាំផ្តាច់ការ Muammar Gaddafi ប៉ុន្តែវានៅតែជារដ្ឋដែលបរាជ័យ។
នៅសប្តាហ៍មុន ជម្លោះមិនឈប់ឈររវាងភាគីទាំងពីរកើនឡើងជាមួយ លោក Khalifa Haftar ដែលជាមេបញ្ជាការយោធាដ៏ខ្លាំងក្លាម្នាក់ចាប់ផ្តើមធ្វើការវាយលុកប្រឆាំងនឹងរដ្ឋាភិបាលដែលទទួលស្គាល់ពីអង្គការសហប្រជាជាតិនៅក្រុងTripoli។ ឧត្តមសេនីយ៍ទំនងជាមិនស្តាប់តាមការ អំពាវនាវឱ្យមានដំណោះលើផ្នែកស្រាយនយោបាយដោយជឿជាក់លើអ្នកអត្ថាធិប្បាយនយោបាយអាមេរិក និងជាប្រវត្ដិវិទូលោក Gerald Horne ។
កត្តានេះអាចនាំឱ្យកើតមានជម្លោះក្នុងរដ្ឋធានី។ ភាពវឹកវរកើតឡើង បណ្តាលមកពីការទម្លាក់លោក Gaddafi ហើយវាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសដទៃមិនត្រឹមតែនៅ ទ្វីបអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងនៅទ្វីបអឺរ៉ុបទៀតផង។ ឧទាហរណ៍ដូចជាវិបត្តិអន្តោប្រវេសន៍នៅទ្វីបអឺរ៉ុបឆ្នាំ ២០១៥ កើតឡើងដោយភាពគ្មានច្បាប់ទម្លាប់នៅប្រទេសលីប៊ី។ ទីនោះជាកន្លែងចាប់ផ្តើមសម្រាប់អ្នកជួញដូរមនុស្ស ដោយបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោននៅទូទាំងមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីតាលីនិងក្រិក។
