ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩
ជាលើកដំបូងដែលសហរដ្ឋអាមេរិកបានមើលឃើញស្ថាប័នយោធាបរទេសមួយនេះជាអង្គការភេរវកម្ម។ សារព័ត៌មានRT មើលទៅលើកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ដែលជាកងកម្លាំងយោធាដ៏ខ្លាំងក្លានិងមានអំណាច។
កងកម្លាំងបដិវត្តអ៊ីស្លាម (IRGC) បង្កើតឡើងភ្លាមៗបន្ទាប់ពីបដិវត្តអ៊ីស្លាមនៅឆ្នាំ១០៧៩គាំទ្រដោយសហរដ្ឋអាមេរិកនៅពេលអ៊ីរ៉ង់ត្រូវផ្ដួលរំលំលោក Shah Mohammad Reza Pahlavi ចេញពីអំណាច។ មិនយូរប៉ុន្មានប្រទេសនេះក្លាយជាសាធារណរដ្ឋអ៊ិស្លាមក្រោមការគ្រប់គ្រងលោក Ayatollah Ruhollah Khomeini ។
កងកម្លាំងនេះបង្កើតចេញពីកងកម្លាំងយោធាដែលស្មោះត្រង់នឹងរដ្ឋាភិបាលថ្មី ខណៈដែលកងទ័ពឈរជើងមានភាពស្មោះត្រង់របស់រដ្ឋាភិបាលត្រូវគេចោទជាសួរចម្លើយពេលនោះ។ IRGC ត្រូវប្រគល់ភារកិច្ចការពារការកើតមានបដិវត្តន៍ ដោយឡែកកងទ័ពត្រូវប្រគល់ឱ្យថែរក្សានូវបូរណភាពដែនដីនិងឯករាជ្យភាព។
