ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩
ប្រភពព័ត៌មាន Sputnik ដកស្រង់របាយការណ៍ពី Al Jazeera មានសេចក្តីថា រដ្ឋាភិបាល ក្រុងទ្រីប៉ូលីបញ្ជាឱ្យការិយាល័យព្រះរាជអាជ្ញាយោធាចេញដីកាចាប់ខ្លួនលោក Khalifa Haftar និងមន្ត្រីកងរាជអាវុធហត្ថដែលចូលរួមក្នុងការធ្វើវាយប្រហារលើទីក្រុង។
ទីភ្នាក់ងារ GNA រិះគន់ទៅលើការបង្កើនកម្លាំងកងទ័ពលីប៊ីរបស់លោក Haftar ចូលទៅក្នុងរដ្ឋធានីលីប៊ីដោយលោកអំពាវនាវឱ្យមានការវាយប្រហារលើព្រលានយន្តហោះជាហេតុបង្ករឱ្យមានឧក្រិដ្ឋកម្មសង្រ្គាម និងការរំលោភលើច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិទាំងអស់។
មុននេះ GNA រិះគន់ពីការកើនឡើងនៃកងកម្លាំងទ័ពរបស់លោក Haftar នេះបើយោងតាមប្រភពក្រុមប្រឹក្សាសន្តិសុខជាតិលីប៊ីលោក Fayez al-Sarraj មានប្រសាសន៍ណែនាំដល់ព្រះរាជអាជ្ញាដើម្បីរៀបចំដីកាចាប់ខ្លួន។ កងទ័ពរបស់លោក Haftar ចាប់ផ្តើមធ្វើដំណើរទៅក្រុងទ្រីប៉ូលីនៅសប្ដាហ៍មុនដោយមានកងកម្លាំងប្រដាប់អាវុធស្មោះត្រង់នឹងក្រុមលោកវាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិដែលបិទទ្វារនៅថ្ងៃអង្គារ។ នៅថ្ងៃមុនមួយថ្ងៃ ពួកគេធ្វើការ វាយប្រហារលើអាកាសយានដ្ឋានមួយផ្សេងទៀត។
